ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងសម្លឹងមើលចំណែកទីផ្សារ ថាមពលដោយស្មើភាព ខណៈបើមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ក្នុងកិច្ចចរចាទីក្រុងវីយែន

" "

តេអេរ៉ង់៖ បន្ទាប់ពីមានការលំបាកជាង ៣ឆ្នាំមក អ៊ីរ៉ង់កំពុងរៀបចំ ដើម្បីទទួលបានចំណែក យុត្តិធម៌របស់ខ្លួននៅក្នុងទីផ្សារប្រេង និងឧស្ម័ន ជាមួយនឹងក្តីសង្ឃឹមនៃការឈានដល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយ មហាអំណាចពិភពលោក នៅទីក្រុងវីយែន។

អ៊ីរ៉ង់មានផែនការសម្រាប់យុគសម័យ ក្រោយការដាក់ទណ្ឌកម្មក្នុងការ វិនិយោគក្នុងឧស្សាហកម្ម ថាមពលរបស់ខ្លួន ដោយការបើករោងចក្រចម្រាញ់ប្រេងថ្មី ការសាងសង់បំពង់បង្ហូរប្រេងថ្មី និងការពង្រឹងទំនាក់ទំនងអន្តរជាតិ ដើម្បីពង្រីកឱកាសសេដ្ឋកិច្ច។

" "

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Javad Owji បានលើកឡើងថា ប្រទេសរបស់លោក “បានត្រៀមខ្លួនរួចរាល់ហើយ” ដើម្បីស្តារការផលិត និងការនាំចេញប្រេងរបស់ខ្លួន ដល់កម្រិតមុនការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងករណីដែលការចរចានៅរដ្ឋធានីអូទ្រីស គួរតែបញ្ចប់ដោយ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអាចកើតមាន ។

" "

លោក Owji បានកត់សម្គាល់ថា “អ៊ីរ៉ង់មានបច្ចេកទេស និងប្រតិបត្តិការអាចរក្សាស្ថិរភាពចំណែក នៃការនាំចេញរបស់ខ្លួននៅក្នុងទីផ្សារ ពិភពលោកបន្ទាប់ពីការដកទណ្ឌកម្ម” ។

ការនាំចេញប្រេងឆៅ និង condensate របស់អ៊ីរ៉ង់ បានធ្លាក់ចុះពីប្រហែល ២,៥លានបារ៉ែលក្នុងមួយថ្ងៃ (bpd) មកនៅខាងក្រោម ១លានបារ៉ែលក្នុងមួយថ្ងៃ បន្ទាប់ពីអតីតរដ្ឋាភិបាលសហរដ្ឋអាមេរិក បានដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) និងការដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨៕

ប្រែសម្រួល ឈូក បូរ៉ា

To Top