បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃចន្ទម្សិលមិញ បានលើកឡើងថា អឺរ៉ុបចាំបាច់ត្រូវតែបន្តនាំចូលប្រេង និងហ្កាសពីប្រទេសរុស្សី ពីព្រោះថាវាមានសារៈសំខាន់បំផុត សម្រាប់សន្តិសុខថាមពល នៅក្នុងទ្វីបនេះទាំងមូលទោះបីជា បច្ចុប្បន្នទណ្ឌកម្មសេដ្ឋកិច្ចជាច្រើន កំពុងបន្តធ្វើឡើងចំពោះរុស្សីក្តី។
លោក Scholz បានបញ្ជាក់បែបនេះថា នៅក្នុងពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុប កំពុងមានបញ្ហាធ្ងន់ធ្ងរហើយ ឧស្សាហកម្មធំៗហាក់ដូចជា មានភាពលំបាកខ្លាំងក្នុងការ ធានាដល់ផលិតកម្ម របស់ពួកគេនិងគ្មានជម្រើសអ្វីក្រៅតែពី ការនាំចូលហ្គាស និងប្រេងពីរុស្សីនោះឡើយ។
គួរឲ្យដឹងដែរថា អាល្លឺម៉ង់គឺពឹងផ្អែកទៅលើការ ចូលហ្កាសពីរុស្សីដល់ទៅ ៥៥ភាគរយ នៃការនាំចូលសរុប ខណៈដែលអឺរ៉ុបនាំចូលថាមពល សរុបជាងពាក់កណ្តាលនៃ ថាមពលដែលអាចផលិតបានខ្លួនឯង ហើយក្នុងចំណោម ថាមពលទាំងនោះរុស្សីគឺជា អ្នកផ្គត់ផ្គង់ហ្គាស ៤១ភាគរយ ផ្គត់ផ្គង់ធ្យូងថ្ម ៤៦ភាគរយ និងផ្គត់ផ្គង់ប្រេង ២៧ភាគរយ ៕
ប្រែសម្រួល៖ ស៊ុន លី