ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ មានរហូតដល់ជាង ៦លាននាក់

ហ្សឺណែវ ៖ យោងតាមអង្គការ សុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនអ្នកស្លាប់ ទូទាំងពិភពលោក ដែលបង្កឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្តកើតមាន បានកើនឡើងដល់ជាង ៦ លាននាក់ ដែលឈានដល់ចំនួនសរុប ៦,០០៤,៤២១នាក់ គិតត្រឹមថ្ងៃអង្គារ ។

នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៤ និង៣០នាទីរសៀលម្សិលមិញនេះ មានករណី ឆ្លងចំនួន ៤៤៦,៥១១,៣១៨ករណី ដែលបានបញ្ជាក់ នៃករណីឆ្លងជំងឺកូវីដ-១៩ រួមទាំងអ្នកស្លាប់ចំនួន ៦,០0៤,៤២១នាក់ ដែលត្រូវបានរាយការណ៍ ទៅអង្គការសុខភាពពិភពលោក។

សហរដ្ឋអាមេរិក មានចំនួនកើនឡើងខ្ពស់បំផុត ទាំងករណីដែលបានបញ្ជាក់ និងការស្លាប់ ដោយមានករណី ដែលបានបញ្ជាក់ជាង ៧៨លានករណី និងមានអ្នកស្លាប់ចំនួន ៩៥១,៣៤៨នាក់ ស្មើនឹង ១៧,៦ភាគរយ និង ១៥,៨ភាគរយនៃចំនួនសរុប របស់ពិភពលោករៀងៗខ្លួន។

សហរដ្ឋអាមេរិក តាមពីក្រោយដោយប្រទេសឥណ្ឌា និងប្រេស៊ីល ដែលបានកត់ត្រាករណីឆ្លងដែលបានបញ្ជាក់លើសពី ៤២លាន និង ២៩ លាននាក់រៀងៗខ្លួន ក៏ដូចជាការស្លាប់ចំនួន ៥១៥,២១០នាក់ និង ៦៥២,១៥៣នាក់រៀងគ្នា ។

បើ និយាយ ពី ការិយាល័យ ប្រចាំ តំបន់ របស់ អង្គការ សុខភាព ពិភពលោក អាមេរិក និង អឺរ៉ុប រហូត មក ដល់ ពេល នេះ បាន រាយការណ៍ ករណី ឆ្លង ជាង ១៤៨ លាន នាក់ និង ១៨៣ លាន ករណី ដែល បញ្ជាក់ រៀងៗ ខ្លួន។ ចំនួនអ្នកស្លាប់រៀងៗខ្លួនក្នុងតំបន់ទាំងពីរមានចំនួន ២,៦៤៩,៦២៧នាក់ និង ១,៨៩១,៩១១នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top