ព័ត៌មានអន្តរជាតិ

អ្នកជំនាញ និងពលរដ្ឋមកពី ប្រទេសផ្សេងៗ រិះគន់ស្តង់ដារទ្វេររបស់ លោកខាងលិច ក្នុងការប្រឆាំងនឹងសង្គ្រាម

ប៉េកាំង៖ ក្រុមអ្នកគាំទ្រនៃក្លឹបបាល់ទាត់ស៊ែប៊ី Red Star Belgrade បានប្រើប្រាស់បដានៅក្នុងការប្រកួតមួយ ដើម្បីរាយបញ្ជីអន្តរាគមន៍ របស់អង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ បដាមួយក្នុងចំណោមផ្ទាំងបដាផ្សេងទៀត បានសរសេរបន្ទាត់ពីបទចម្រៀង ប្រឆាំងសង្រ្គាមរបស់អ្នកនិពន្ធបទចម្រៀង Beatles លោក John Lennon ថា “អ្វីដែលយើងកំពុងនិយាយ គឺផ្តល់ឱកាសសន្តិភាព” ។

អ្នកជំនាញ និងពលរដ្ឋមកពីប្រទេសផ្សេងៗ បានលើកឡើងថា ប្រទេសលោកខាងលិច តែងតែអនុវត្តស្តង់ដារទ្វេរដង ដើម្បីការពារសន្តិភាព និងប្រឆាំងសង្គ្រាម នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ម៉្យាងវិញទៀត បណ្តាប្រទេសលោកខាងលិច មានអំនួតតាមរយៈ “ការប្រឆាំងសង្រ្គាម និងសន្តិភាព”។ អ្នកជំនាញ និងប្រជាពលរដ្ឋបានឲ្យដឹងថា ម៉្យាងវិញទៀត ក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ប្រទេសដូចគ្នាទាំងនេះ បានជ្រៀតជ្រែកផ្នែកយោធា នៅក្នុងប្រទេសផ្សេងទៀត បានដាក់ទណ្ឌកម្មតាមអំពើចិត្ត បង្កើតវិបត្តិមនុស្សធម៌ និងបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក។

លោក Zivadin Jovanovic អតីតរដ្ឋមន្ត្រីក្រសួងការបរទេស យូហ្គោស្លាវីបានលើកឡើងថា កងទ័ពណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើប្រទេសយូហ្គោស្លាវី អស់រយៈពេល ៧៨ថ្ងៃ។ រហូតមកដល់សព្វថ្ងៃនេះ អឺរ៉ុបនិងពិភពលោក នៅតែរងនូវផលវិបាក យ៉ាងធ្ងន់ធ្ងរ នៃការបំផ្លិចបំផ្លាញ។

លោក Jovanovic បានបន្ដថា “គំរូនៃការឈ្លានពាន ដែលត្រូវបានប្រតិបត្តិដោយគ្មាន ការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ត្រូវបានគេប្រើប្រាស់ឡើងវិញ នៅក្នុងការឈ្លានពាន ជាបន្តបន្ទាប់នៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ លីប៊ី និងស៊ីរី” ។

លោក Hamed Vafaei នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៅសាកលវិទ្យាល័យតេអេរ៉ង់ បានឲ្យដឹងថា ការផ្លាស់ប្តូររបស់អ្នកគាំទ្រជនជាតិស៊ែប៊ី គឺមានសារៈសំខាន់។ លោកបានបន្ថែមថា ប្រជាជនស៊ែប៊ី បានជួបប្រទះនឹងការទម្លាក់គ្រាប់បែក របស់អង្គការណាតូនៃសាធារណរដ្ឋ សហព័ន្ធយូហ្គោស្លាវី ហើយបានឃើញស្តង់ដារទ្វេរ របស់លោកខាងលិចនៅពេលប្រទេស របស់ខ្លួនឈានដល់ក្នុងសង្រ្គាម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top