សន្តិសុខស្បៀងគឺជា ” រឿងធំបំផុតរបស់ប្រទេសជាតិ” នេះជាគំនិត ជាយុទ្ធសាស្ត្រ របស់លោក Xi Jinping ប្រធានរដ្ឋចិន ក្នុងការចាត់ចែងស្ថានការណ៍ធំទាំងពីរ គឺស្ថានការណ៍ក្នុងស្រុក និងអន្តរជាតិ ។ ការធានាសន្តិសុខស្បៀង គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ធានាស្ថិរភាពសង្គម និងគាំពារសន្តិសុខជាតិ ។
ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២២នេះ ពេលលោក Xi Jinping ប្រធានរដ្ឋចិន ចុះសួរសុខទុក្ខសមាជិក សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន មកពីមជ្ឈដ្ឋានកសិកម្ម សង្គមកិច្ចនិង របបសន្តិសុខសង្គម លោកបានអធិប្បាយយ៉ាងលម្អិត អំពីបញ្ហាសន្តិសុខស្បៀង ហើយបញ្ចូលគំនិតថ្មីៗ ទៅក្នុងអត្ថន័យដ៏ជ្រាលជ្រៅនៃ “រឿងធំបំផុត របស់ប្រទេសជាតិ” ។
ចាប់ពីពេលដែលប្រជាជនចំនួន ៤០០ លាននាក់ ហូបមិនបានគ្រប់គ្រាន់ដល់ប្រជាជនជាង ១.៤ ពាន់លាននាក់ ហូបបានឆ្ងាញ់ដូចសព្វថ្ងៃនេះ ប្រទេសចិន បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះសំណួរថា “អ្នកណាអាចចិញ្ចឹមប្រជាជនចិនឱ្យរស់បាន” ដោយសកម្មភាពជាក់ស្តែងរបស់ខ្លួន ។
ចាប់តាំងពីសមាជបក្សកម្មុយនិស្តចិន លើកទី ១៨ មកមជ្ឈិមបក្សកម្មុយនិស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូលបានចាត់ទុកសន្តិសុខ ស្បៀងជាការងារអាទិភាពបំផុតក្នុងការងារ អភិបាលកិច្ចជាតិដោយបាន ដាក់ចេញ នូវគោលគំនិតថ្មីស្តីពីសន្តិសុខស្បៀង បង្កើតយុទ្ធសាស្ត្រសន្តិសុខ ស្បៀងនិងបានដឹកនាំ និងជំរុញការច្នៃប្រឌិត ទ្រឹស្តី និងរបបសន្តិសុខស្បៀង និងការច្នៃប្រឌិតជាក់ស្តែង ផ្លូវសន្តិសុខស្បៀង ដែលមានលក្ខណៈពិសេសចិន កាន់តែទូលំទូលាយ ឡើង ។ កាលពីឆ្នាំ ២០២១ ប្រទេសចិន បានជម្នះការលំបាកដូចជាជំងឺCOVID-19និងគ្រោះមហន្តរាយធម្មជាតិ ដូចជា ទឹកជំនន់ ជាដើម ដោយបានទិន្នផលស្បៀងសរុប ៦៨២.៨៥ ពាន់លានគីឡូក្រាម កើនឡើង ១៣.៣៥ ពាន់លានគីឡូក្រាមបើធៀបនឹងឆ្នាំ២០២០ ។
ក្នុងនាមជាប្រទេសធំមួយ ដែលមានប្រជាជនដ៏ច្រើន ការដោះស្រាយបញ្ហាស្បៀងអាហារ តែងតែជាការងារអាទិភាព ក្នុងការងារអភិបាលកិច្ចជាតិ ។ “រឿងធំបំផុតរបស់ប្រទេសជាតិ“ ដែលលើកឡើងដោយលោក Xi Jinping គឺបានផ្សារភ្ជាប់ រវាងយុទ្ធសាស្ត្រជាតិ និងជីវភាព រស់នៅរបស់ប្រជាជន ។ នៅក្នុងមហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិន យុទ្ធសាស្ត្រជាតិនិងជីវភាពរស់នៅ របស់ប្រជាជន មានទំនាក់ទំនងយ៉ាងស្អិតល្មួត។
ពិភពលោកសព្វថ្ងៃនេះ កំពុងប្រឈមមុខនឹងបម្រែបម្រួល និម្មាបនកម្មដែលមិនធ្លាប់មាន ក្នុងរយៈពេលមួយសតវត្ស ។ បម្រែបម្រួលនិម្មាបនកម្មនេះ មិនមែនកំណត់ចំពោះព្រឹត្តិការណ៍ ណាមួយ ប្រទេសណាមួយ ឬតំបន់ណាមួយនោះទេ ប៉ុន្តែជាបម្រែបម្រួល និម្មាបនកម្ម យ៉ាងជ្រាលជ្រៅនិងធំធេង នៃយុគសម័យថ្មី ។ ពិភពលោកបានឈានចូលសម័យ កាលថ្មី ហើយ អ្នកនយោបាយគ្រប់រូប សុទ្ធតែត្រូវមានទំនួលខុសត្រូវ ក្នុងការឆ្លើយតបនឹង បញ្ហានៃយុគសម័យ ដោយភាពជឿជាក់និង ភាពក្លាហាន ព្រមទាំងធ្វើកាជម្រើសជាប្រវត្តិសាស្ត្រ ៕