វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើរសុំទឹកប្រាក់ចំនួន ៦,៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធរបស់ខ្លួន ២០២៣ ជាសំណើថវិកា ដែលមានគោលបំណងដោះស្រាយ អ្វីដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងដែលកើតចេញពី ជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន។
ការផ្តល់មូលនិធិនេះនឹងពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់ កងកម្លាំងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) និងដៃគូក្នុងតំបន់ក្នុងការប្រឈមមុខ នឹងការឈ្លានពានរបស់រុស្ស៊ី” ដោយសំដៅទៅលើអ្វីដែល រុស្ស៊ីបានឲ្យដឹងថា ជាប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែន ដែលបានចាប់ផ្តើមជាងមួយខែមុន។

រួមបញ្ចូលផងដែរនៅក្នុងថវិកាឆ្នាំសារពើពន្ធ ៥,៨ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលក្នុងនោះរដ្ឋបាលលោក បៃដិន បានស្នើឱ្យសភាសមស្របចំនួនសរុប ៧៧៣ពាន់លានដុល្លារ សម្រាប់ក្រសួងការពារជាតិ ដែលជាផលបូកនៃ ៦៨២លានដុល្លារ សម្រាប់អ៊ុយក្រែន “ដើម្បីប្រឆាំងនឹងឥទ្ធិពលអាក្រក់របស់រុស្ស៊ី និងដើម្បីបំពេញតាមតម្រូវការ ដែលកំពុងកើតមានទាក់ទងនឹងសន្តិសុខ ថាមពល បញ្ហាសន្តិសុខតាមអ៊ីនធឺណិត ពត៌មានមិនពិត ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់នឹងសង្គមស៊ីវិល” ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
