ព័ត៌មានអន្តរជាតិ

គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ជួយជំរុញដល់វិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត (Video)

ភ្នំពេញ៖ ភាពជោគជ័យរបស់សញ្ញាបណ្ណ មានបុគ្គលធានារបស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ បង្កើតឲ្យមានវេទិកា ធានារ៉ាប់រងសំរាប់វិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈក៏ដូចជា បានជួយជំរុញដល់កំណើនវិស័យទេសចណ៍ររបស់កម្ពុជា។  

តាមការលើកឡើងរបស់ថ្នាក់ដឹកនាំ របស់គម្រោងព្រលានយន្តអន្តរជាតិតេជោ បានឲ្យដឹងក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុនOCIC , CAIC និង Prudential (Cambodia) Life Assurance PLC នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន ៥លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ Techo (TIA) (ការបោះផ្សាយជាលក្ខណៈបុគ្គល) ថា ទឹកប្រាក់វិនិយោគដែលទទួលបាន ពីសញ្ញាបណ្ណរបស់ TIA នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ TIA នៅខេត្តកណ្តាល។ គម្រោង TIA បច្ចុប្បន្នសម្រេចបាន៣១.១% ត្រូវនឹងទឹកប្រាក់សរុប៤៣៤លានដុល្លារ (មិនរាប់បញ្ចូលថ្លៃដី វិនិយោគរួចដោយ CAIC ។

សូមជម្រាបថា OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេនៅកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍ លើវិស័យអចលនទ្រព្យសំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា TIA  ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។

ចំណែក CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់ សាងសង់ធ្វើហិរញ្ញប្បទាន  និងគ្រប់គ្រងប្រតិបត្តិការគម្រោង TIA ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីកន្លងមកបានប្រកាសឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេសចូលរួមទិញសញ្ញាបណ្ណពី គម្រោងព្រលានយន្តហោះតេជោ ដើម្បីធ្វើការអភិវឌ្ឍវិស័យទេចរណ៍ នៅកម្ពុជាឲ្យរីកចម្រើន៕

To Top