ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មថ្មី ចំពេលកិច្ចពិភាក្សា នៅទីក្រុងវីយែន បង្ហាញពីឆន្ទៈមិនល្អ របស់អាមេរិក

តេអេរ៉ង់ ៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ការដាក់ទណ្ឌកម្មថ្មី ដោយសហរដ្ឋអាមេរិក ចំពេលការចរចា ប្រកបដោយតម្លាភាព នៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ បង្ហាញពីឆន្ទៈមិនល្អរបស់ទីក្រុងវ៉ាស៊ីនតោន និងកង្វះភាពហ្មត់ចត់ នៅក្នុងកិច្ចចរចា។

ធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Ali Bahadori Jahromi បានលើកឡើងថា ការដាក់ទណ្ឌកម្មប្រភេទនេះ គឺបង្ហាញយ៉ាងច្បាស់ពីសហរដ្ឋអាមេរិក ថាមាន ការ ខឹងសម្បារ ចំពោះ ប្រជាជន អ៊ីរ៉ង់។

នៅថ្ងៃទី៣០ ខែមីនា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើភ្នាក់ងារ លទ្ធកម្ម ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ និងបណ្តាញក្រុមហ៊ុនរបស់លោក សម្រាប់ការផ្តល់ជំនួយដល់កម្មវិធី មីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់ ។

ផ្ទាំងពាណិជ្ជកម្ម

រតនាគារបានឲ្យដឹងថា ការដាក់ទណ្ឌកម្មថ្មីនេះ ផ្តោតទៅលើក្រុមហ៊ុនដែលទិញសម្ភារៈ ដែលទាក់ទងនឹង ការបាញ់មីស៊ីលផ្លោង សម្រាប់អង្គភាពមួយ នៃអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលទទួលខុសត្រូវ ចំពោះការស្រាវជ្រាវ និងការអភិវឌ្ឍន៍មីស៊ីលផ្លោង។

នៅថ្ងៃបន្ទាប់ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីនេះថា ជាសញ្ញាមួយផ្សេងទៀត នៃចេតនាអាក្រក់របស់ទីក្រុងវ៉ាស៊ីនតោន ទៅលើប្រទេស អ៊ីរ៉ង់ ដោយលើកឡើងថា ចំណាត់ការនេះបង្ហាញថា អាមេរិក នឹងមិនខកខានឱកាស ណាមួយក្នុងការដាក់សម្ពាធ លើប្រទេសនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top