ព័ត៌មានអន្តរជាតិ

ប្រទេសចិន ក្នុងក្រសែភ្នែក ប្រទេសជិតខាង ចាប់ពីចិនដាក់ចេញទស្សនៈការទូត“ មានសុខដុមនីយកម្ម និងធ្វើជាដៃគូ ជាមួយប្រទេស ជិតខាង”រយៈពេល ៩ ឆ្នាំ

ប្រទេសចិន គឺជាប្រទេស ដែលមានប្រទេសជិតខាងច្រើន ជាងគេបំផុត នៅលើពិភពលោក ។ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៣ លោក Xi Jinping ដែលទើបចូល កាន់តំណែង ជាប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូង នូវទស្សនៈការទូត“ មានសុខដុមនីយកម្មនិង ធ្វើជាដៃគូជាមួយប្រទេសជិតខាង” នៅក្នុងសន្និសីទ ប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ី ។ ប្រទេសចិនខិតខំប្រឹងប្រែង អភិវឌ្ឍខ្លួនឯង ដើម្បីផ្តល់ ផលប្រយោជន៍ កាន់តែច្រើនដល់ ប្រទេសជិតខាង ហើយរង្វង់មិត្តភកិ្តជិតខាង របស់ប្រទេសចិន ក៏កំពុងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ ។

ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ ផ្លូវដែកចិន-ឡាវបានដាក់ ឱ្យដំណើរការជាផ្លូវការ ។ លោក Phankham Viphavanh នាយករដ្ឋមន្ត្រីឡាវថ្លែងថា “ផ្លូវដែកនេះតំណាងថា ប្រទេសឡាវប្រែក្លាយ ប្រទេសមានការដឹកជញ្ជូនទំនើប ។ នេះគឺជាការអនុវត្តន៍ជាក់ស្តែង នូវគំនិតផ្តួចផ្តើម” ខ្សែក្រវាត់និងផ្លូវ” របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលផ្តល់ផលប្រយោជន៍ជាច្រើន ដល់ប្រទេសឡាវ ” ។

លោក Le HoaiTrung រដ្ឋមន្ត្រីក្រសួងការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម បានថ្លែងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ីជាដើម ដែលលើកឡើងដោយប្រទេសចិនបាន ជំរុញកំណើន សេដ្ឋកិច្ច ក្នុងតំបន់និងពិភពលោក ប្រកបដោយប្រសិទ្ធភាពនិងបង្រួមគម្លាតអភិវឌ្ឍន៍ រវាងប្រទេសនិងប្រទេស ភាគីវៀតណាម សូមសាទរ ចំពោះគំនិតផ្តួចផ្តើមទាំងនេះ “។

គ្រាលំបាកទើបមើល ឃើញមិត្តពិត ។ ប្រឈមមុខនឹងជំងឺកូវីដ-១៩ ប្រចាំសតវត្សរ៍ ប្រទេសចិន និងប្រទេស ជិតខាងរួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាជម្នះឧបសគ្គ ។ នៅខែកុម្ភៈ ឆ្នាំ ២០២២ លោក Luvsannamsrai Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលី បានធ្វើដំណើរជាពិសេស ទៅកាន់ប្រទេស ចិន ដើម្បីចូលរួមពិធីបើកការ ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង និងដើម្បីថ្លែងអំណរគុណ ចំពោះប្រទេសចិន ដែលបានផ្តល់ ជំនួយដល់ម៉ុងហ្គោលី ក្នុងការប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ។ លោក Lestari Moerdjat អនុប្រធានសភា ប្រឹក្សាប្រជាជន ដែលជាស្ថាប័ន សិទ្ធិអំណាចខ្ពស់បំផុត នៅប្រទេសឥណ្ឌូនេស៊ី បានថ្លែងថា យើងមានសមត្ថភាពបង្កើត ទំនាក់ទំនងដ៏សុខដុមនីយកម្ម ដើម្បីរួមគ្នាកសាង ពិភពលោកកាន់ តែសុខដុមរមនា និងកាន់តែល្អប្រសើរ ។ ប្រាស្រ័យទាក់ទង ទៅមកជាញឹកញាប់ដូច សាច់ញ្ញាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះមិត្តភាពនិងអច្ចភាព អបអរព្រឹត្តិការណ៍ សប្បាយរីករាយជាមួយគ្នា និងជួយគ្នាទៅវិញ ទៅមកក្នុងស្ថានភាពលំបាក “។ នេះគឺជាការពិពណ៌នាយ៉ាងរស់រវើករបស់លោក Xi Jinping អំពីទំនាក់ទំនងរវាងចិននិងអាស៊ាន ក៏ជាវិធីសាស្ត្ររួមរស់ជាមួយគ្នា ដែលប្រទេសចិនធ្វើ ចំពោះប្រទេសជិតខាង និងពិភពលោកទាំង មូល ផងដែរ ៕

To Top