ព័ត៌មានអន្តរជាតិ

Update: អាល្លឺម៉ង់ថា ខ្លួនបានផ្គត់ផ្គង់ សព្វាវុធជាច្រើនឱ្យ អ៊ុយក្រែន គ្រាន់តែមិនប្រកាសជាសាធារណៈ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានបង្ហាញកាលពីថ្ងៃពុធ ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានី Riga ប្រទេសឡាតវីថា អាល្លឺម៉ង់បានផ្គត់ផ្គង់សព្វាវុធ និងឧបករណ៍យោធាច្រើន ជាងការបញ្ជាក់ឱ្យគេពីមុន ទៅឲ្យអ៊ុយក្រែនទៅទៀត

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយ Tagesschau របស់ប្រទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានផ្គត់ផ្គង់មីស៊ីល ប្រឆាំងរថក្រោះប្រភេទ Stingers និងសម្ភារៈយោធាផ្សេងទៀត ដែលយើងមិនធ្លាប់និយាយជាសាធារណៈ ដូច្នេះការដឹកជញ្ជូនសព្វាវុធទាំងនោះ អាចប្រព្រឹត្តទៅ បានយ៉ាងឆាប់រហ័ស។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន រួមទាំងប្រធានាធិបតីរបស់ប្រទេសនេះ លោក Volodymyr Zelensky និងឯកអគ្គរដ្ឋទូត អ៊ុយក្រែន ប្រចាំនៅអាល្លឺម៉ង់ លោក Andrey Melnik បានរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់ម្តង ហើយម្តងទៀត ចំពោះការបរាជ័យរបស់ខ្លួន ក្នុងការផ្តល់ឱ្យក្រុងកៀវនូវអាវុធធុនធ្ងន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ អធិការបតី លោក Olaf Scholz និងគណបក្សសង្គមប្រជាធិបតេយ្យ របស់លោក នៅតែសង្ស័យ ចំពោះការចែកចាយបែបនេះ ខណៈដែលដៃគូចម្រុះ របស់គាត់ គឺគណបក្សបៃតង និងគណបក្សប្រជាធិបតេយ្យសេរី ចង់ឱ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំង ផ្តល់ការគាំទ្រដ៏រឹងមាំដល់ទីក្រុងកៀវ រួមទាំងរថក្រោះ និងរថពាសដែក ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top