បាងកក៖ ប្រទេសថៃ ទម្លាក់ការធ្វើតេស្ត Covid-19 ពេលមកដល់ សម្រាប់ភ្ញៀវចាក់វ៉ាក់សាំងរួច។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
ប្រទេសថៃ កាលពីថ្ងៃសុក្រ បានប្រកាសពីការបញ្ចប់នៃការធ្វើតេស្ត Covid-19 ជាកំហិត សម្រាប់អ្នកធ្វើដំណើរ ដែលត្រូវបានចាក់វ៉ាក់សាំង ខណៈដែលប្រទេសនេះ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ ដែលរងគ្រោះដោយជំងឺរាតត្បាត។
ការរឹតបន្តឹងព្រំដែនដ៏តឹងតែង បានជួយព្រះរាជាណាចក្រ កំណត់ការឆ្លង និងការស្លាប់នៅឆ្នាំ ២០២០ ប៉ុន្តែបាននាំវិស័យទេសចរណ៍ ដែលស្មើនឹងប្រហែលមួយភាគប្រាំនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ដល់ជង្គង់។
ក្រុមការងារ Covid-19 របស់ប្រទេសថៃ បាននិយាយថា ចាប់ពីថ្ងៃទី ១ ខែឧសភា ភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងលែងត្រូវធ្វើតេស្ត នៅពេលមកដល់ហើយរង់ចាំ នៅក្នុងបន្ទប់សណ្ឋាគារ សម្រាប់លទ្ធផល។
ប្រែសម្រួលដោយ៖ សយ សុភា

