ព័ត៌មានអន្តរជាតិ

រយៈពេល ១០ ឆ្នាំ៖ លោកXi Jinping នៅជាមួយនិស្សិតចិន

កាលពីថ្ងៃទី ២៥ ខែមេសា លោកXi Jinpingបានចុះត្រួតពិនិត្យការងារ នៅសាកលវិទ្យាល័យប្រជាជនចិន។ លោកបានដើរចូលម៉ោងរៀនគំនិតនយោបាយ បន្ទប់ឆ្លាត សារមន្ទីរនិងបណ្ណល័យ ហើយអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយតំណាងគ្រូបង្រៀននិងនិស្សិត។ តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោកXi Jinpingបានចុះត្រួតពិនិត្យការងារជាច្រើនដងនៅសាលាឧត្តមសិក្សា។

លោកដើរចូលសាលារៀន ជួបទប់មុខជាមួយមិត្តនិស្សិត យកចិត្តទុកដាក់ចំពោះជីវភាពរបស់ពួកគេ សំណេះសំណាលជាមួយពួកគេអំពីឆាកជីវិត និងឧត្តមគិត ដែលបានផ្ញើក្តីរំពឹងទុកយ៉ាងខ្លាំងនិងផ្តាំផ្ញើយ៉ាងស្មោះចំពោះពួកគេ៖ សង្ឃឹមថាយុវជនទាំងឡាយអាចវាស់វែងទឹកដីមាតុភូមិដោយជំហានជើង រកឃើញស្មារតីចិនដោយប្រើភ្នែក ស្តាប់សំឡេងរបស់ប្រជាជនដោយត្រចៀក និងទទួលអារម្មណ៍នឹងជីពចរ នៃយុគសម័យដើម្បីរួមបញ្ជូលមនោសញ្ចេតនា ដែលស្នេហាជាតិនិងរួមសុខរួមទុក្ខជាមួយប្រជាជន ទៅក្នុងដំណើរទាំងមូល នៃការសិក្សានិងការស្វែងរកក្នុងបុព្វហេតុ។

គួរចងចាំដំបូន្មានរបស់បក្ស តាំងចិត្តធ្វើឱ្យប្រជាជាតិស្តារឡើងវិញ មិនខកខានពេលវេលាដ៏ល្អប្រសើរនៃយុវវ័យ មិនធ្វើឱ្យប្រជាជនអស់សង្ឃឹម រត់យ៉ាងពេញទំហឹងលើផ្លូវប្រណាំងនៃយុវភាព ដើម្បីទទួលបានលទ្ធផលល្អបំផុតរបស់យុវជនសហសម័យ!

To Top