ព័ត៌មានអន្តរជាតិ

ប្រជាជនអ៊ុយក្រែន រៀបរាប់ពីការរងទុក្ខ នៅក្នុងតំបន់ដែលគ្រប់គ្រង ដោយកងទ័ពរុស្ស៊ី

គៀវ៖ ជនស៊ីវិលអ៊ុយក្រែន ដែលភៀសខ្លួនចេញ ពីផ្នែកដែលកាន់កាប់ ដោយរុស្ស៊ី នៃប្រទេសនេះ ចោទប្រកាន់ថា មានអំពើហិង្សា ជំរិតទារប្រាក់ និងចោរកម្ម នៅក្នុងដៃរបស់កងទ័ពរុស្ស៊ី ដោយមិននិយាយអំពី ការអាម៉ាស់ ប្រចាំថ្ងៃនៅឯប៉ុស្តិ៍ ត្រួតពិនិត្យនោះទេ។

លោក Igor Kydryavtsev ដែលជាជនជាតិអ៊ុយក្រែន ម្នាក់ក្នុងចំណោម ១០នាក់ ដែលបាននិយាយទៅកាន់ AFP អំពីការរស់នៅក្រោមការគ្រប់គ្រង របស់រុស្ស៊ី នៅក្នុងតំបន់ Kherson ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន អស់រយៈពេលប្រហែលពីរខែ បានលើកឡើងថា “យើងបានរងទុក្ខ វេទនាខ្លាំងណាស់” ។

លោកបានលើកឡើងថា “ប្រសិនបើអ្នកនិយាយពាក្យតែមួយ ជាភាសាអ៊ុយក្រែន ហើយមាននរណាម្នាក់ ឮអ្នកប្រាប់ពួកគេ ពួកគេមកផ្ទះរបស់អ្នក ហើយយកអ្នកទៅឆ្ងាយ” ។ “អ្នក ខ្លះ ត្រឡប់ មក វិញ អ្នក ខ្លះ មិន អាច រស់ នៅ បែប នោះ បាន នោះទេ។”

លោក Kydryavtsev អាយុ ៣៥ឆ្នាំនៅជាមួយប្រពន្ធ និងកូនស្រី របស់លោកនៅទីក្រុង Zaporizhzhia ដែលជាទីក្រុងឧស្សាហកម្មដ៏សំខាន់ នៅភាគខាងត្បូងប្រទេស ដែលនៅតែស្ថិតក្នុងដៃរបស់អ៊ុយក្រែន និងជាច្រកទ្វារសម្រាប់អ្នក ដែលភៀសខ្លួនពីសង្គ្រាម។

ជាមួយនឹងសមរភូមិមុខចម្ងាយ តែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ហើយកងទ័ពរុស្ស៊ី បានរុលទៅមុខ មនុស្សរាប់រយនាក់បានមកដល់ទីក្រុង Zaporizhzhia ជារៀងរាល់ថ្ងៃពីទឹកដី ដែលកាន់កាប់ដោយរុស្ស៊ី ដោយខ្លះគ្រាន់តែឆ្លងកាត់ ប៉ុន្តែខ្លះទៀតស្នាក់នៅ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top