ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ថា ខ្លួនគាំទ្រការពង្រីកខ្លួន របស់អង្គការណាតូ

បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ប្រទេសអាល្លឺម៉ង់ នឹងគាំទ្រការទទួលយក ប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលទៅក្នុងសម្ព័ន្ធមិត្តយោធា របស់អង្គការណាតូ បន្ទាប់ពីរដ្ឋទាំងពីរបង្ហាញ ចំណាប់អារម្មណ៍ ក្នុងការចូលរួម ទោះបីជាមានរដ្ឋទាំងពីរ បានអព្យាក្រឹតភាព ជាច្រើនទសវត្សរ៍ក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារពីរថ្ងៃ ជាមួយសមភាគីហ្វាំងឡង់ និងស៊ុយអែត នៅទីក្រុងមួយនៅជិតទីក្រុងប៊ែរឡាំង លោក Scholz បានប្តេជ្ញាគាំទ្រ ប្រទេសទាំងពីរដើម្បីចូលរួមជាមួយ ប្លុកយោធាលោកខាងលិច ប្រសិនបើពួកគេដាក់ពាក្យសុំ ចូលជាសមាជិក។

អធិការបតីអាល្លឺម៉ង់រូបនេះ បានបន្ថែមថា “សម្រាប់ពួកយើង វាច្បាស់ណាស់ថា ប្រសិនបើប្រទេសទាំងពីរនេះសម្រេចចិត្តថា ពួកគេគួរតែចូលរួមជាមួយសម្ព័ន្ធភាពណាតូ នោះពួកគេអាចពឹងផ្អែកលើការគាំទ្ររបស់យើង” លោកបានបន្ថែមថា “សូម្បីតែក្នុងអំឡុងពេលមុនពេល សមាជិកភាពណាតូ ត្រូវបានសម្រេចក៏ដោយ ពួកគេតែងតែអាចពឹងផ្អែកលើការគាំងទ្ររបស់អាល្លឺម៉ង់។ ក្នុងប្រទេសនៅអឺរ៉ុប យើងមើលឃើញខ្លួនយើង មានកាតព្វកិច្ចធ្វើដូច្នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top