ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់តិចបំផុត ១៦នាក់ បន្ទាប់ពីរថយន្តក្រុងបុកជាមួយ រថយន្តដឹកប្រេងនៅ ភាគខាងលិចអ៊ុយក្រែន

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ប៉ូលិសជាតិអ៊ុយក្រែនបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៦នាក់បានស្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងការប៉ះទង្គិចគ្នារវាង រថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកប្រេងនៅតំបន់ Rivne ស្ថិតនៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន ។

រថយន្តទាំង២ បានបុកគ្នាកាលពីវេលាម៉ោង ៧និង២០នាទីយប់ ។ ប៉ូលិសបានលើកឡើង នៅលើបណ្តាញសង្គម Facebook ថា ម៉ោងក្នុងស្រុកនៅលើផ្លូវហាយវេ Kiev-Chop ក្បែរភូមិ Sytne ហើយមានករណីភ្លើងឆាបឆេះឡើង ដោយសាររថយន្តបុកគ្នាពេញទំហឹង ។

ប៉ូលិសបានលើកឡើងថា ចរាចរណ៍នៅលើផ្លូវហាយវេ Kiev-Chop នៅក្នុងផ្នែកនេះត្រូវបានបិទទាំងស្រុង បន្ទាប់ពីឧបទ្ទវហេតុនេះ ហើយក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើការនៅលើទីតាំងកើតហេតុនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top