ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីដំបូងបង្អស់ របស់អ៊ុយក្រែន ទទួលមរណភាពនៅវ័យ ៨៨ឆ្នាំ

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ថា ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានលើកឡើងកាលពីថ្ងៃអង្គារថា លោក Leonid Kravchuk ប្រធានាធិបតីទី១នៃឯករាជ្យអ៊ុយក្រែន បានទទួលមរណភាពក្នុងវ័យ ៨៨ឆ្នាំ។

លោក Yermak បានសរសេរនៅលើទំនាក់ទំនង Telegram ថា “លោក Leonid Makarovych (Kravchuk) គឺជាអ្នកស្នេហាជាតិដ៏ឈ្លាសវៃ របស់អ៊ុយក្រែន ដែលជាឥស្សរជនប្រវត្តិសាស្ត្រ ក្នុងការទទួលបានឯករាជ្យរបស់យើង” ។

លោក Kravchuk បានបម្រើការជាប្រធានាធិបតីអ៊ុយក្រែន នៅចន្លោះខែធ្នូ ឆ្នាំ១៩៩១ ដល់ខែកក្កដា ឆ្នាំ១៩៩៤ ។ ក្រោយមកគាត់បានបម្រើការ ជាសមាជិកសភាអ៊ុយក្រែន និងជាមេដឹកនាំក្រុមសភាគណបក្ស សង្គមប្រជាធិបតេយ្យអ៊ុយក្រែន ។

គួរបញ្ជាក់ថា លោក Kravchuk ក៏ជាប្រធានកិត្តិយសនៃ សមាគមមិត្តភាពអ៊ុយក្រែន-ចិនផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top