ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង រាយការណ៍ថា មានអ្នកស្លាប់សរុបដោយជំងឺកូវីដ-១៩កើនដល់៤២នាក់ហើយ និងចាត់វិធានការ បន្ទាន់ទប់ទល់នឹងការផ្ទុះជំងឺ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា មនុស្សសរុបចំនួន ៤២នាក់បានស្លាប់ ខណៈដែលប្រទេសនេះ បានចាប់ផ្តើមថ្ងៃទី៤ របស់ខ្លួន ក្រោមការបិទប្រទេស ក្នុងគោលបំណងបញ្ឈប់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ជាលើកដំបូង របស់ប្រទេសនេះ ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើង បានទទួលស្គាល់ជាលើកដំបូងអំពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ហើយបានបញ្ជាឱ្យបិទប្រទេស ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងថា ប្រទេសនេះកំពុងចាត់វិធានការ បន្ទាន់ក្នុងស្ថានភាពបន្ទាន់ ដើម្បីគ្រប់គ្រងការរីករាលដាល នៃជំងឺនេះ ។

ទីភ្នាក់ងារ KCNA បានរាយការណ៍ថា “គ្រប់ខេត្ត ក្រុង និងស្រុកនៃប្រទេសត្រូវបានបិទទ្វារទាំងស្រុង ហើយអង្គភាពការងារ អង្គភាពផលិតកម្ម និងអគារលំនៅដ្ឋានត្រូវបានបិទចាប់តាំងពីព្រឹកថ្ងៃទី១២ ឧសភា ហើយការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងហ្មត់ចត់បំផុត ចំពោះប្រជាជនទាំងអស់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top