ព័ត៌មានអន្តរជាតិ

គណកម្មការអឺរ៉ុប ឬ EC រំពឹងទុកថាសេដ្ឋកិច្ចរុស្សី នឹងមានស្ថេរភាពឡើងវិញ នៅឆ្នាំក្រោយ

បរទេស៖ យោងតាមការវិភាគ របស់ក្រុមសមាជិកកំពូល នៃគណកម្មការអឺរ៉ុបហៅកាត់ថា EC កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាផលិតផលក្នុងស្រុកសរុប របស់ប្រទេសរុស្សី នឹងដាំក្បាលចុះខ្លាំងក្នុងឆ្នាំនេះ ប្រមាណជា១០,៤ភាគរយ បន្ទាប់ពីទទួលបានកំណើន ជាកំណត់ត្រា ដល់ទៅ៤,៧ភាគរយ កាលពីឆ្នាំ២០២១។

ទោះបីជាយ៉ាងណាក្តី ការនាំចេញរបស់រុស្សី បានបង្កើនប្រាក់ចំណូល ជនជាតិយ៉ាងច្រើនសន្ធឹក ហើយរំពឹងថានឹងមានការកើនឡើងបន្ថែមទៀត នាពេលខាងមុខដោយសារតែតម្លៃទំនិញ កំពុងឡើងខ្ពស់រីឯតម្រូវការ ក៏មិនធ្លាក់ចុះទាបមកនោះដែរ។

របាយការណ៍ថ្មីដែលត្រូវបានចេញដោយ EC ផងដែរបានបញ្ជាក់ថា៖ស្ថានភាពជាក់ស្តែង ខណៈដែលរដ្ឋាភិបាលទីក្រុងមូស្គូ កំពុងសម្របខ្លួនជាមួយនឹងការទូទាត់លុយរូបល ruble និងការសម្របខ្លួនពីសំណាក់ក្រុមហ៊ុនជាដៃគូ និងបណ្តាប្រទេសមួយចំនួនផង នឹងប្រាកដជាអាចជួយឲ្យរុស្សី អាចកាត់បន្ថយដំណើរការ នៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួនជាមិនខាន។

EC ក៏បានព្យាករណ៍ទុកដែរថា សេដ្ឋកិច្ចរបស់ប្រទេសរុស្សី នឹងត្រឡប់មកកម្រិតស្ថេរភាពវិញ នៅក្នុងឆ្នាំ២០២៣ ដោយសារតែប្រទេស នឹងរកឃើញពីរបៀបរស់នៅថ្មី ជាមួយនឹងស្ថានភាពជាក់ស្តែង ហើយជឿជាក់ថានឹងអាចទទួលបានកំណើន ប្រមាណជា១,៥ភាគរយ សម្រាប់ឆ្នាំក្រោយនេះជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

To Top