ព័ត៌មានអន្តរជាតិ

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិង ជារដ្ឋមន្រ្តីការបរទេសចិន ធ្វើកិច្ចជំនួបពិភាក្សាតាម ប្រព័ន្ធវីដេអូជាមួយលោក bak jin រដ្ឋមន្រ្តីការបរទេសថ្មីរបស់ កូរ៉េខាងត្បូង

ថ្ងៃទី១៦ខែឧសភា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានធ្វើកិច្ចជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោកbak jin រដ្ឋមន្រ្តីក្រសួងការបរទេសថ្មីរបស់កូរ៉េខាងត្បូង ។ លោក Wang Yi សង្ឃឹមថា ប្រទេសចិននិងកូរ៉េខាងត្បូងឈរលើចំណុចចាប់ផ្តើមថ្មី ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវ បង្កើតរយៈពេល៣០ឆ្នាំថ្មីទៀតនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Wang Yi បានលើកឡើងនូវ “ការបង្កើនចំនួន៤”នៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងជំហានបន្ទាប់ ៖ ទី១គឺបង្កើនការប្រាស្រ័យទាក់ទងនិងការសម្របសម្រួល ពង្រឹងមូលដ្ឋាននៃទំនុកចិត្តគ្នា ទី២គឺបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា ពួតដៃគ្នាក្នុងការអភិវឌ្ឍនិងការស្តារឡើងវិញ ទី៣ គឺបង្កើនការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ ជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជន ទី៤ គឺត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគាំពារស្ថិរភាពក្នុងតំបន់។

ជាការឆ្លើយតប លោកbak jin បានថ្លែងថា កូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយចិន ហើយរីករាយឈរលើស្មារតីអំពីការគោរពគ្នាទៅវិញទៅមកនិងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំនិងល្អពេញលេញជាមួយប្រទេសចិន៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top