បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃទី 17 ខែឧសភាថា ការផ្គត់ផ្គង់អាវុធពីទីក្រុងប៉ារីស នឹង “កើនឡើង” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីបារាំង។
យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍នោះថា “លោក Emmanuel Macron បានបញ្ជាក់ថា ការប្រគល់អាវុធដោយប្រទេសបារាំងនឹងបន្ត ហើយនឹងកើនឡើង និងសប្តាហ៍ខាងមុខ ដូចគ្នានឹងការផ្គត់ផ្គង់សម្ភារៈមនុស្សធម៌ដែរ”។

ដំបូងឡើយ ប្រទេសបារាំងមានការស្ទាក់ស្ទើរ ក្នុងការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់ទីក្រុងគៀវ ខណៈដែលលោក Macron បានដាក់ខ្លួនគាត់ជាអ្នក សម្របសម្រួលក្នុងវិបត្តិ ដោយធ្វើការសន្ទនាជាទៀងទាត់ ជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ។ ប៉ុន្តែការពិភាក្សារបស់លោក Macron ជាមួយបុរសខ្លាំងនៅវិមានក្រឹមឡាំង បានកាត់បន្ថយ ចំណែកការគាំទ្រផ្នែកយោធា របស់បារាំងចំពោះអ៊ុយក្រែន បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។
នៅចុងខែមេសា លោក Macron បានប្រកាសថា ប្រទេសបារាំងនឹងផ្គត់ផ្គង់កាំជ្រួច Milan សម្រាប់ប្រឆាំងរថក្រោះ ក៏ដូចជា រថយន្តបំពាក់កាំភ្លើងយន្ត Caesar howitzers ដែលមានតម្លៃខ្ពស់ចំពោះ ភាពត្រឹមត្រូវរបស់ពួកគេ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
