ព័ត៌មានអន្តរជាតិ

បាញ់ស្លាប់២នាក់ និងរបួស៨នាក់ នៅខាងក្រៅហាង McDonald ក្នុងទីក្រុង Chicago

បរទេស ៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីយប់មិញនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២នាក់ បានបាត់បង់ជីវិត និង៨នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារសាជាថ្មីម្តងទៀត នៅអាមេរិក ដែលលើកនេះបានកើតឡើង នៅខាងក្រៅហាង McDonald។

ហេតុការណ៍បាញ់ប្រហារ បានកើតឡើងនៅវេលា ម៉ោងប្រមាណជា១០និង៤០នាទីយប់ថ្ងៃព្រហស្បតិ៍ក្បែរ ទៅនឹងផ្លូវ State Street ក្បែរទៅនឹងតំបនហាងលក់ទំនិញដ៏មមាញឹកនៃទីក្រុង Chicago ។

លោកស្រីអភិបាលក្រុង Lori Lightfood បានចេញមកធ្វើសេចក្តីថ្លែង ការណ៍និងបានហៅសកម្មភាពថា គឺជាអំពើហិង្សាដ៏ឃោរឃៅព្រមទាំងបានចេញ បញ្ជាឲ្យមានការរៀបចំទីតាំងឈរជើង របស់ប៉ូលីសឯកសណ្ឋានឲ្យបានកាន់តែច្រើនឡើងនៅ តាមតំបន់ប្រជុំជនខ្លាំង។

គួរឲ្យដឹងដែរថាហេតុការណ៍ បាញ់ បោះនៅទីក្រុង Chicago បានកើនឡើងដល់ទៅ៦៦ភាគរយ នៅត្រឹមតែរយៈពេល២ឆ្នាំ ចុងក្រោយប៉ុណ្ណោះឬប្រមាណ ជា១០ដងក្នុង មួយ ថ្ងៃកាលពីឆ្នាំ២០២១ ហើយក្នុងនោះករណីឃាតកម្ម មានទៅដល់៨០០ដង កាលពីឆ្នាំទៅនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top