ព័ត៌មានអន្តរជាតិ

ស៊ីរីអះអាងថា អ៊ីស្រាអ៊ែលបានវាយប្រហារ ដោយមីស៊ីល និងធ្វើឲ្យស្លាប់មនុស្ស យ៉ាងហោចណាស់៣នាក់

បរទេស ៖ យោងតាមការប្រកាស អះអាងដោយក្រសួងការពារជាតិ នៃប្រទេសស៊ីរី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា គ្រាប់មីស៊ីលរបស់អ៊ីស្រាអ៊ែល ជាច្រើនគ្រាប់បានធ្វើឲ្យ ស្លាប់បាត់បង់ជីវិត មនុស្ស៣នាក់ នៅឯអាកាសយានដ្ឋានទីក្រុង ដាម៉ាសប្រទេសស៊ីរី។

ដោយឡែកការ ចេញផ្សាយ របស់កាសែតរបស់អ៊ីស្រាអ៊ែល បានឆ្លើយតបថា ការវាយប្រហារដោយមីស៊ីលលើកនេះ មានគោលបំណងសំដៅទៅលើក្រុម សកម្មប្រយុទ្ធ របស់ស៊ីរី និងអ៊ីរ៉ង់ ប៉ុណ្ណោះខណៈដែល យន្តហោះចំនួន ២របស់ស៊ីរី ត្រូវបានប្រកាសផ្អាកដំណើរការ ក្រោយហេតុការណ៍បាញ់លើកនេះ។

ក្នុងនោះផងដែរ ប្រព័ន្ធការពារដែន អាកាសរបស់ស៊ីរី ក៏បានបាញ់រំខានមីស៊ីល ជាច្រើនគ្រាប់របស់អ៊ីស្រាអ៊ែលផង ដែរកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ប៉ុន្តែដោយសារមីស៊ីល មានចំនួនច្រើនទើបធ្វើឲ្យមាន ការរបូតមួយចំនួនហោះទៅចំអាកាស យានដ្ឋានទីក្រុងដាម៉ាស។

រំលឹកដែរថា កាលពីខែមុនមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ធ្លាប់បានព្រមាន ម្តងហើយថា ប្រសិនបើអ៊ីស្រាអ៊ែល នៅតែបន្តធ្វើការវាយប្រហារបែប នេះនោះអ៊ីរ៉ង់ និងបើក ការវាយប្រហារដោយផ្ទាល់ ទៅលើប្រទេសអ៊ីស្រាអ៊ែល វិញជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top