ព័ត៌មានអន្តរជាតិ

ស្រុក Huaining ខេត្ត Anhui ៖ ដើមប៊្លូបឺរីក្លាយជា “ដើមលុយ”របស់អ្នកភូមិ

ឥឡូវនេះខ្ញុំនៅទីមូលដ្ឋានដាំប៊្លូបឺរីដែលស្ថិតនៅឃុំ Xiushan ស្រុក Huaining ក្រុង Anqing ខេត្ត Anhui ។ ទីមូលដ្ឋានដាំប៊្លូបឺរីនេះមានទំហំប្រហែល ១៣ ហិចតា ហើយឥឡូវនេះ ផ្លែប៊្លូបឺរីបានទុំជាបណ្តើរៗ អាចបេះបានហើយ ។
យើងអាចមើលឃើញថា កម្មករជាច្រើនកំពុងបេះដោយដៃ ហើយការបេះតម្រូវឱ្យមានស្រោមដៃមេ ។

ហេតុអ្វីត្រូវពាក់ស្រោមដៃមេនេះ? ព្រោះមានទឹកសន្សើមកកមួយជាន់នៅលើផ្ទៃប៊្លូបឺរី ហើយស្រទាប់ទឹកសន្សើមកកនេះមានសារធាតុAnthocyanins ដែលសម្បូរទៅដោយជីវជាតិ មុខងារនៃការពាក់ស្រោមដៃមេគឺដើម្បីការពារកុំឱ្យបាត់បង់សារធាតុAnthocyaninsនេះ។

មូលដ្ឋានប៊្លូបឺរីនេះអាចប្រមូលផលផ្លែប៊្លូបឺរីស្រស់បានប្រហែល ៨ ម៉ឺនគីឡូក្រាមនៅឆ្នាំ ២០២២ នេះ។ ផ្លែប៊្លូបឺរីកាន់តែធំកាន់តែមានតម្លៃថ្លៃ ។ ផ្លែប៊្លូបឺរីដែលមានអង្កត់ផ្ចិតប្រហែល ២៦ មីលីម៉ែត្រអាចលក់បានក្នុងតម្លៃ ១២៥ យាន់កន្លះគីឡូ ។
អ្នកភូមិនៅមូលដ្ឋានបានឱ្យដឹងថា ដីចម្ការផ្លែប៊្លូបឺរីនេះមិនស័ក្តិសមសម្រាប់ដាំដុះដំណាំកាលពីមុនឡើយ ។ ដោយសារតែស្រុក Huaining ជាសណ្ឋានដីភ្នំនៃភ្នំ Dabie ដីភាគច្រើននៅកន្លែងនេះមានជាតិអាស៊ីត ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនភ្នំ Dabie ដែលឧស្សាហ៍ព្យាយាមបានរកឃើញថា ដីប្រភេទនេះគឺស័ក្តិសមនឹងដាំប៊្លូបឺរី ហើយប៊្លូបឺរីមានរសជាតិឆ្ងាញ់ទៀតផង។

ក្រោមការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អ្នកភូមិ ភ្នំនិងវាលស្រែដែលពីមុនជាទីរហោស្ថានបានក្លាយទៅជាសួនប៊្លូបឺរីដែលមានអត្ថប្រយោជន៍ដល់បរិស្ថាននិងសេដ្ឋកិច្ចដ៏ល្អឥតខ្ចោះ។

ទិន្នផលផ្លែប៊្លូបឺរីនៅស្រុក Huaining ក្នុងឆ្នាំ ២០២២ ប្រហែល ២.១ ម៉ឺនតោន ហើយទំហំផលិតកម្មអាចឈានដល់ប្រហែល ១ ពាន់លានយាន់ប្រាក់ចិន ។តំបន់ក្នុងស្រុកក៏បានកែលម្អជាបន្តបន្ទាប់នូវការកែច្នៃដោយស៊ីជម្រៅនៃខ្សែសង្វាក់ឧស្សាហកម្មប៊្លូបឺរី ។ នាពេលបច្ចុប្បន្ននេះ តម្លៃទិន្នផលនៃផ្លែប៊្លូបឺរីនៅក្នុងស្រុក Huaining មានលើសពី ៤ ពាន់លានយាន់។ ដោយសារតែការដាំដុះប៊្លូបឺរីដែលខ្សែសង្វាក់ឧស្សាហកម្មប៊្លូបឺរីបែបនេះត្រូវបានបង្កើតឡើងភូមិនេះ ។ឥឡូវនេះ ជុំវិញសង្វាក់ឧស្សាហកម្មនេះមានមនុស្សជាង ១១០០០ នាក់រកបានការងារធ្វើ ការកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមជាង ៨០០០ យាន់ប្រាក់ចិនក្នុងមនុស្សម្នាក់ ។

ឥឡូវនេះដើមប៊្លូបឺរីតូចនេះបានក្លាយទៅជាដើមលុយដែលជួយបង្កើនប្រាក់ចំណូលដល់អ្នកភូមិនិងសម្រេចបាននូវជីវភាពធូរធារ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top