ព័ត៌មានអន្តរជាតិ

សមាជិកណាតូ នឹងបញ្ជូនមីស៊ីល ប្រឆាំង នាវាទៅឲ្យអ៊ុយក្រែន

បរទេស ៖ ប្រទេសដាណឺម៉ាកបានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញ ហើយនឹងធ្វើការបញ្ជូន មីស៊ីលប្រភេទ Harpoon ប្រើប្រាស់ សម្រាប់ប្រឆាំង នឹងនាវាមួយចំនួន ដែលមិនបានបញ្ជាក់ ចំនួនពិតប្រាកដទៅឲ្យប្រទេស អ៊ុយក្រេន។

ការបញ្ជាក់ដែលបានធ្វើឡើង ដោយលោករដ្ឋមន្ត្រី ក្រសួងការពារជាតិ Lloyd Austin និងធ្វើឡើង ក្រោយមានពាក្យចចាមអារ៉ាមថា អាមេរិកបានយល់ព្រម ក្នុងការជួយដល់អ៊ុយក្រែន ធ្វើយ៉ាងណាកំទេចឲ្យ អស់ នូវកម្លាំងជើងទឹក របស់រុស្សី ដែលកំពុងមានវត្តមាន ក្បែរប្រទេសអ៊ុយក្រែន និងក្រោយមកត្រូវបានបដិសេធ ដោយមន្ទីរប៉ង់តាហ្គោន ។

យោងតាមការបញ្ជាក់ ដោយលោក Austin ដដែលបានឲ្យដឹងទៀតថា ជាផ្លូវការមីស៊ីលទាំងនោះ នឹងត្រូវប្រើប្រាស់សម្រាប់ជួយការពារព្រំដែន ទៅដល់តំបន់ឆ្នេរ របស់ប្រទេសអ៊ុយក្រែន ខណៈដែល៤៧ ប្រទេសទៀត ក៏មានបំណងក្នុងការផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែនផងដែរ ជាមួយនឹងអាវុធផ្សេងទៀត ។

ក្រៅតែពីមីស៊ីល របស់ដាណឺម៉ាក ហើយនោះប្រទេសឆេកកូ បានសន្យាផ្តល់ឧទ្ធម្ភាគចក្រ ប្រយុទ្ធរថក្រោះ និងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត MLRS ជាច្រើនគ្រឿងផ្សេងទៀតផងដែរ ខណៈដែលកន្លងមក អ៊ុយក្រែន ធ្លាប់បានស្នើសុំ កាំភ្លើងធំបាញ់ចំងាយឆ្ងាយ រថក្រោះនិងរថយន្តយោធា ព្រមទាំងយន្តហោះដ្រូន ៕

ប្រែសម្រួល៖ស៊ុនលី

To Top