បរទេស៖យោងតាមការអះអាង ដោយក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង នៅថ្ងៃពុធព្រឹកនេះ បានបញ្ជាក់ថាប្រទេស កូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលឆ្លង ទ្វីបចំនួន៣គ្រាប់ បន្ទាប់ពីកិច្ចប្រជុំរវាងប្រទេស ទាំងបូរអាមេរិក ជប៉ុនឥណ្ឌា និងអូស្ត្រាលីដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុងតូក្យូ។
កិច្ចប្រជុំដែលត្រូវបានគេស្គាល់ឈ្មោះថា The Quad គឺធ្វើឡើងក្នុងគោលបំណងដើម្បីថ្កោលទោស កម្មវិធីតេស្តមីស៊ីលរបស់ប្រទេស កូរ៉េខាងជើងនិងព្រមទាំងបានប្តេជ្ញាថា នឹងធ្វើឲ្យឥណ្ឌូបាស៊ីហ្វិកក្លាយជាតំបន់ ដែលមាសេរីភាពនិងភាពរឹងម៉ាំផងដែរ។
គួរឲ្យដឹងដែរថាមីស៊ីលដំបូងបានហោះធ្លាក់ទៅ នឹងដែនឆ្នេរភាគខាងកើតនៃប្រទេសកូរ៉េខាង ជើងហើយ មួយម៉ោង ក្រោយមកកូរ៉េខាងត្បូងបានរាយការណ៍ករណី២ ផ្សេងទៀតនៅតំបន់ភាគខាងជើងនិងខាង កើតដដែលប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានលំអិតលើសនេះ
នៅឡើយ។
គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីដើមឆ្នាំ២០២២មកការបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើងនេះបានកើតឡើងអស់រយៈពេល១៧លើកមកហើយ៕
ប្រែសម្រួល៖ស៊ុនលី