ព័ត៌មានអន្តរជាតិ

ស្លាប់ពីឡុត២នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ហ្វឹកហ្វឺន នៅហ្ស៊កដានី

អាម្ម៉ង់៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ Petra បានចុះផ្សាយថា ពីឡុតជនជាតិស៊ូដង់ ចំនួន២នាក់បានស្លាប់ នៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីយន្តហោះ កងយោពលខេមភូមិន្ទ របស់ប្រទេសហ្ស៊កដានី Grob បានធ្វើការហ្វឹកហ្វឺន ហើយបានធ្លាក់នៅក្រុង Ramtha ភាគខាងជើងប្រទេស ។

ប្រភពពីមន្ត្រីមួយរូបនៅឯកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានឲ្យដឹងថា យន្តហោះបានហ្វឹកហ្វឹន បានធ្លាក់ចូលក្នុងតំបន់ ទទេមួយដោយសារកំហុស បច្ចេកទេស ។
កងទ័ពរបស់ហ្ស៊កដានី បានបង្ហាញពីការសោកសៅ ជូនដល់ក្រុមគ្រួសារ របស់ពីឡុត២នាក់ ដែលបានបាត់បង់ជីវិត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top