ព័ត៌មានអន្តរជាតិ

លីបង់ ព្រមានអ៊ីស្រាអ៊ែល បញ្ហាជម្លោះទីតាំង បូមប្រេង

បរទេស៖ ជម្លោះរវាងប្រទេស នៅក្នុងឈូងសមុទ្រមេឌីទែរ៉ាណេ ដែលសំបូរទៅដោយ ធនធានប្រេង ទាំងពីរអ៊ីស្រាអ៊ែល និងលីបង់ បានកើនឡើងកំដៅ ក្រោយការប្រកាសមួយ កាលពីថ្ងៃម្សិលមិញ ពីសំណាក់ប្រធានាធិបតី លីបង់ លោក Michel Aoun ក្នុងន័យព្រមាន ទៅលើប្រទេសអ៊ីស្រាអ៊ែល មិនឲ្យធ្វើសកម្មភាពណាមួយ ទៅលើតំបន់បូមប្រេង ដែលជាទីតាំងជម្លោះ និងមិនទាន់មានដំណោះស្រាយ រវាងគ្នានោះជាដាច់ខាត។

លោក Aoun បានថ្លែងបែបនេះថា៖ សកម្មភាពទាំងឡាយណា ដែលធ្វើឡើងនៅលើទីតាំង ជម្លោះគឺមានន័យស្មើនឹង ការបង្កជម្លោះនិងបំពាន លើភាគីម្ខាងទៀត។

លោកបានទាំងអះអាងទៀតថា បច្ចុប្បន្នអ៊ីស្រាអ៊ែល កំពុងព្យាយាម បង្កបញ្ហាវិបត្តិថ្មីតាមរយ៖ ការការទន្ទ្រានយកទ្រព្យសម្បត្តិ ដែលមានៅដែនសមុទ្រ របស់ប្រទេសលីបង់ និងធ្វើឱ្យបញ្ហាសាជាថ្មី នៅក្នុងតំបន់ជម្លោះ។

តំបន់ជម្លោះដែលមានឈ្មោះថា Karish មានទីតាំងស្ថិតនៅចំងាយ ប្រមាណជា៩០គីឡូម៉ែត្រ ភាគខាងលិច តំបន់ Haifa ស្ថិតទៅនឹងទីតាំងយកប្រេង Leviathan និង Tamar ហើយទីតាំងនេះត្រូវបានគេព្យាករណ៍ថា អាចមានប្រេងស្តុក រហូតទៅដល់ច្រើន ជាង៣០០លានបារ៉ែល៕

ប្រែសម្រួល៖ស៊ុនលី

To Top