លោក Xi Jinping គូសបញ្ចាក់ក្នុងកិច្ចប្រជុំពិភាក្សានៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី ៤០ថា បន្តលើកកម្ពស់កម្រិតនិងសមត្ថភាពប្រឆាំងអំពើពុករលួយក្នុងបក្សដែលសមាជិកបក្សមិនហ៊ានប្រព្រឹត្តិអំពើពុករលួយ មិនអាចប្រព្រឹត្តិអំពើពុករលួយ និងមិនចង់ប្រព្រឹត្តិអំពើពុករលួយ ដើម្បីយកឈ្នះដោយគ្រប់ជ្រុងជ្រោយក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរយៈពេលយូរ ។
ល្ងាចថ្ងៃទី ១៧ ខែមិថុនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំពិភាក្សាលើកទី ៤០ ស្តីពីការរួមគ្នាជំរុញការមិនហ៊ានប្រព្រឹត្តិអំពើពុករលួយ មិនអាចប្រព្រឹត្តិអំពើពុករលួយ និងការមិនចង់ប្រព្រឹត្តិអំពើពុករលួយ។ លោក Xi Jinping អគ្គលេខាធិការបក្សបានគូសបញ្ជាក់នៅពេលអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះថា ការតស៊ូប្រយុទ្ធនឹងអំពើពុករលួយជាកិច្ចការនយោបាយ ដែលប្រជាជនយកចិត្តទុកដាក់ខ្លាំងបំផុត គឺជាការតស៊ូផ្នែកនយោបាយដ៏មានសារៈសំខាន់មួយដែលមិនត្រូវបរាជ័យដាច់ខាត។ គួរបន្តលើកកម្ពស់ការយល់ដឹងអំពីការប្រយុទ្ធនឹងអំពើពុករលួយនិងការគ្រប់គ្រងបក្សដោយភាពស្អាតស្អំ បន្តលើកកម្ពស់កម្រិតនិងសមត្ថភាពប្រឆាំងអំពើពុករលួយក្នុងបក្សដែលសមាជិកបក្សមិនហ៊ានប្រព្រឹត្តិអំពើពុករលួយ មិនអាចប្រព្រឹត្តិអំពើពុករលួយ និងមិនចង់ប្រព្រឹត្តិអំពើពុករលួយ ដើម្បីយកឈ្នះដោយគ្រប់ជ្រុងជ្រោយក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរយៈពេលយូរ៕ វិទ្យុមិត្តភាពកម្ពុជាចិន