បរទេស៖ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានរាយការណ៍ថា ឈប់លក់យន្តហោះ គ្មានមនុស្សបើក ប្រយុទ្ធ Grey Eagle ទៅឱ្យអ៊ុយក្រែននោះ ស្រាប់តែមន្ត្រីយោធា នៅទីក្រុងគៀវ បានស្នើសុំយន្តហោះចម្បាំង ដូចជា F-15 និង F-16 ជំនួសវិញដោយនិយាយថា យន្តហោះប្រភេទនេះ មានឱកាសប្រសើរជាង ប្រឆាំងនឹងការពារដែនអាកាស របស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកបើកយន្តហោះម្នាក់បានប្រាប់ Foreign Policy នៅសប្តាហ៍នេះថា អ៊ុយក្រែន “មិនមែនជាអាហ្វហ្គានីស្ថានទេ” ហើយយន្តហោះគ្មានមនុស្សបើក មានតម្លៃថ្លៃ នឹងត្រូវបាញ់ទម្លាក់។
មន្ត្រីអាមេរិកដែលចូលនិវត្តន៍ និង អ្នកជំនាញការ ដូចជា Max Boot ដែលកើតនៅទីក្រុងមូស្គូ បានតស៊ូមតិយ៉ាងខ្លាំង សម្រាប់ការប្រគល់ យន្តហោះគ្មានមនុស្សបើក Grey Eagles ទៅឱ្យអ៊ុយក្រែន ដោយហៅវាថា ជា “អ្នកផ្លាស់ប្តូរហ្គេម” ដ៏មានសក្តានុពលនៅក្នុងជម្លោះ។ ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបានដាក់ផែនការបញ្ជូនយន្តហោះគ្មានមនុស្សបើកចំនួន 4 គ្រឿងទៅកាន់ទីក្រុងគៀវ “ ក្នុងការផ្អាកបណ្តោះអាសន្ន ហើយសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុន ដោយសារតែការភ័យខ្លាចថា ពួកគេអាចធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
