ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ីរ៉ង់ ៖ វត្តមាន របស់មហាអំណាច បរទេស នៅមជ្ឈិមបូព៌ា បង្កតែបញ្ហា

តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានរំលឹកឡើងវិញ កាលពីថ្ងៃអាទិត្យថា វត្តមានបរទេសនៅក្នុងតំបន់ មិនត្រឹមតែបរាជ័យ ក្នុងការជួយដោះស្រាយ បញ្ហាណាមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កបញ្ហាទៀតផង។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ របស់អ៊ីរ៉ង់ បានរាយការណ៍ថា លោក Raisi បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា មួយជាមួយនឹងដំណើរទស្សនកិច្ច ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi ក្នុងទីក្រុងតេអេរ៉ង់ ។

យោងទៅលើវិបត្តិ យេម៉ែន លោក Raisi បាន លើកឡើងថា អ៊ីរ៉ង់ ជឿជាក់ថា ការបន្តសង្រ្គាម នៅក្នុងរដ្ឋអារ៉ាប់ គឺ គ្មានប្រយោជន៍ ហើយនឹងនាំ ឱ្យមានតែ ការ រងទុក្ខនិងការឈឺចាប់ របស់ប្រជាជនប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានចង្អុលបង្ហាញថា បទឈប់បាញ់គ្នា រវាងភាគីជម្លោះក្នុងប្រទេសយេម៉ែន និងការបញ្ចប់ជម្លោះអាច ជាជំហានវិជ្ជមានឆ្ពោះ ទៅរកការដោះស្រាយបញ្ហា នៅក្នុងរដ្ឋអារ៉ាប់ ។

អត្ថាធិប្បាយលើទំនាក់ទំនងទ្វេភាគី លោក Raisi បានកត់សម្គាល់ថា អ៊ីរ៉ង់ តែងតែឈរក្បែរប្រជាជនអ៊ីរ៉ាក់ ក្នុងពេលមានការលំបាក ដោយធានាថា ប្រទេសទាំងពីរនឹងបន្តគាំទ្រ គ្នាទៅវិញ ទៅមកនាពេលអនាគត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top