រុស្ស៊ី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ថា រុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបោះបង់ការគ្រប់គ្រងលើកោះពស់ ដែលស្ថិតនៅភាគពាយ័ព្យនៃសមុទ្រខ្មៅ ដែលត្រូវបានប្រយុទ្ធគ្នាតាំងពីការចាប់ផ្តើមសង្រ្គាម ។
ក្រុងម៉ូស្គូបានឲ្យដឹងថា ការដកខ្លួនចេញជា “កាយវិការសុច្ឆន្ទៈ” ដែលមានបំណងជួយសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ។
ប៉ុន្តែកងកម្លាំងអ៊ុយក្រែន ដែលបាន នឹងកំពុងវាយលុកទីតាំងរបស់រុស្ស៊ី ជាមួយនឹងការវាយប្រហារតាមអាកាស កំពុងប្រារព្ធពិធីទទួលជ័យជម្នះដ៏ធំមួយ ។
មេដឹកនាំនៃបណ្តាប្រទេស NATO កំពុងជួបប្រជុំគ្នាសម្រាប់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលនៅទីក្រុងម៉ាឌ្រីតរបស់ពួកគេ បន្ទាប់ពីបានប្រកាសថា រុស្ស៊ី ជាការគំរាមកំហែងដ៏ធំ ។
យោធាអ៊ុយក្រែន បានស្វាគមន៍ការសន្យាថ្មីរបស់ NATO ប៉ុន្តែក្រុមមន្ត្រីបានលើកឡើងថា គ្រាប់ផ្លោងកំពុងបន្តធ្លាក់ដូចគ្រាប់ភ្លៀងនៅភាគខាងកើតអ៊ុយក្រែន ។
រុស្សី កំពុងបោះចោលអ្វីៗគ្រប់យ៉ាងដើម្បីដណ្តើមយកក្រុង Lysychansk ដែលជាទីក្រុងសំខាន់មួយ បន្ទាប់ពីដណ្តើមបាន ក្រុង Severodonetsk ក្បែរនោះ មន្ត្រីក្នុងតំបន់បានលើកឡើងយ៉ាងដូច្នេះ ។
ទន្ទឹមនឹងនេះដែរ លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អង្គការ NATO ថា មានមហិច្ឆតាធ្វើជាអធិរាជ ៕