ញ៉ូដេលី៖ ទូរទស្សន៍រដ្ឋ All India Radio បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការបាក់ដីដ៏ធំនៅក្នុងរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា បានកើនឡើងដល់២៧នាក់ហើយកាលពីថ្ងៃសៅរ៍ ។
កាលពីថ្ងៃព្រហស្បតិ៍ គ្រោះបាក់ដីបានកើតឡើង នៅជំរុំសាងសង់ផ្លូវរថភ្លើង Tupul yard ក្នុងសង្កាត់ Noney ជាកន្លែងដែលទាហានដែនដី ហៅកាត់ (TA) មួយចំនួនកំពុងយាមការដ្ឋាន សាងសង់ផ្លូវរថភ្លើងដ៏សំខាន់មួយ ។
ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា “នៅក្នុងទីក្រុង Manipur ជាមួយនឹងសាកសព បុគ្គលិកកងទ័ពចំនួន៦នាក់ទៀត បានរកឃើញនៅព្រឹកនេះពីកម្ទេចកម្ទី នៃការបាក់ដីនៅក្នុងស្រុក Noney ចំនួនអ្នកស្លាប់បានកើនឡើងដល់២៧នាក់” ។
អ្នកស្លាប់ត្រូវបានគេកំណត់អត្តសញ្ញាណថាជាបុគ្គលិក TA និងជនស៊ីវិលមួយចំនួន ដែលកំពុងធ្វើការនៅជិតផ្លូវរថភ្លើង ។
ប្រតិបត្តិការជួយសង្គ្រោះអ្នកបាត់ខ្លួន បានបន្តរយៈពេល៣ថ្ងៃជាប់គ្នា ជាមួយនឹងគ្រោះបាក់ដីថ្មីមួយ បានរាយការណ៍ពីកន្លែងកាលពីព្រឹកថ្ងៃសៅរ៍ដែលមិនបណ្តាលឱ្យមានការខូចខាត រហូតមកដល់ពេលនេះ ។
នាយករដ្ឋមន្រ្តី Manipur លោក N Biren Singh បានពណ៌នាការបាក់ដីថា ជាឧបទ្ទវហេតុដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ ។
រ៉ាដាបង្ហាញពីរូបភាពក៏ត្រូវបានបញ្ជូនទៅកាន់កន្លែង ដើម្បីរកឃើញបុគ្គលិកដែលកប់នៅក្រោមកម្ទេចកម្ទី ។ការបាក់ដីបានបិទទន្លេមួយដែលហូរកាត់ស្រុក Tamenglong និង Noney ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា