ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិនថ្លែងថា រំពឹងទុកថា ភាគីឥណ្ឌា អាចបង្កើតបរិយាកាស ពាណិជ្ជកម្ម ដែលគ្មានភាពរើសអើង សម្រាប់សហគ្រាសចិន នៅឥណ្ឌា

កាលពីថ្ងៃទី៦ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា រំពឹងទុកថា ភាគីឥណ្ឌា អាចបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលយុត្តិធម៌និងគ្មានភាពរើសអើង សម្រាប់សហគ្រាសចិននៅឥណ្ឌា ។

តាមការផ្សាយដំណឹងឱ្យដឹងថា អាជ្ញាធរនីតិប្រតិបត្តិឥណ្ឌា ស្រាប់តែចុះពិនិត្យអង្កេតទីតាំង ផលិតកម្ម និង អាជីវកម្មជាច្រើន របស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃ ម៉ាក Vivo របស់ចិន និងសហគ្រាសពាក់ព័ន្ធ ។ លោក Zhao Lijian បានថ្លែងអំពីករណីនេះថា ភាគីចិនកំពុង តាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ ភាគីចិនបានគូសបញ្ជាក់ ជាច្រើនលើកថា ភាគីចិនតម្រូវឱ្យសហគ្រាសចិន ត្រូវប្រកបអាជីវកម្មដោយស្របច្បាប់នៅបរទេស ព្រមពេលជាមួយគ្នានេះ ក៏គាំទ្រសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់ផ្ទាល់ខ្លួន របស់សហគ្រាសចិន យ៉ាងមុតមាំផងដែរ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top