វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានការពារការសម្រេចចិត្តរបស់លោក ក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ ដោយលើកហេតុផលថា ការធ្វើដំណើរទៅកាន់ទីក្រុង Jeddah នឹង “ជំរុញផលប្រយោជន៍អាមេរិកសំខាន់ៗ” និងរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដែលមានអាយុកាលជិតមួយសតវត្ស។
ដោយសរសេរនៅក្នុងកាសែត The Washington Post កាលពីថ្ងៃសៅរ៍ លោក បៃដិន បានផ្តល់ហេតុផលភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសន្តិសុខនៅពីក្រោយដំណើររបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
លោក បៃដិន បានលើកឡើងថា “យើងត្រូវតែទប់ទល់នឹង ការឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន ដាក់ខ្លួនយើងនៅក្នុងទីតាំងដ៏ល្អបំផុត ដើម្បីយកឈ្នះប្រទេសចិន និងធ្វើការ ដើម្បីស្ថិរភាពកាន់តែច្រើននៅក្នុងតំបន់ ដែលជាប់ពាក់ព័ន្ធនៃពិភពលោក។
លោកបានពន្យល់ថា នេះទាមទារឱ្យមានការចូលរួមជាមួយប្រទេស ដែលអាចកំណត់លទ្ធផលនោះ។ លោក បៃដិន បានសរសេរថា “អារ៉ាប៊ីសាអូឌីត គឺជាម្នាក់ក្នុងចំណោមពួកគេ ហើយនៅពេលដែលខ្ញុំជួបជាមួយ មេដឹកនាំអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រ គោលបំណងរបស់ខ្ញុំ គឺដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ឆ្ពោះទៅមុខដែលផ្អែកលើផលប្រយោជន៍ និងទំនួលខុសត្រូវទៅវិញទៅមក ទន្ទឹមនឹងនោះក៏ប្រកាន់ខ្ជាប់នូវ តម្លៃជាមូលដ្ឋានរបស់អាមេរិកផងដែរ” ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
