ព័ត៌មានអន្តរជាតិ

អាមេរិក វាយប្រហារតាមអាកាស នៅស៊ីរី ស្លាប់មេដឹកនាំកំពូល ISIS ម្នាក់

បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ សហរដ្ឋអាមេរិកបានបើកការ វាយប្រហារតាមអាកាស នៅក្នុងប្រទេសស៊ីរីនិង
បានសម្លាប់មេដឹកនាំដ៏សំខាន់ម្នាក់ ក្នុងចំណោម ៤នាក់របស់ក្រុមហ៊ុន IS គឺលោក Maher al-Agal។

ការស្លាប់របស់លោក Al-Agal ត្រូវបានប្រកាសនៅថ្ងៃ ជាមួយក្នាដោយក្រុមការងារ របស់មន្ទីរប៉ងតាហ្គោនដែល
ជាអ្នកគ្រប់គ្រងកិច្ចការងារ នៅតំបន់មជ្ឈឹមបូព៍ាឬ CENTCOM ។

CENTCOM ក៏បានធ្វើការអះអាងដែរថា ក្រុមអ្នកពាក់ព័ន្ធផ្សេងទៀតក៏ជាគោលដៅ នៃការវាយប្រហារនេះផងដែរដោយ
ក្នុងនោះអនុប្រធានរបស់ Al Agal ម្នាក់ក៏ទទួលបានរងរបួសធ្ងន់ធ្ងរផងដែរ។

គួរឲ្យដឹងដែរថាអាមេរិក នៅតែបន្តធ្វើការវាយប្រហារតាមអាកាស ជាច្រើនដងទៅលើក្រុមកម្លាំង ជាន់ខ្ពស់របស់ IS ដែលស្ថិត
នៅក្នុងប្រទេសស៊ីរី កាលពីប៉ុន្មានខែចុងក្រោយនេះ ដោយលើកឡើងថាគឺជាភាពចាំបាច់បំផុត ដើម្បីលប់ក្រុមនេះឲ្យអស់ចេញពី
បញ្ជីគម្រាមកំហែងដល់ដៃគូរបស់ខ្លួន ព្រមទាំងអាមេរិកផ្ទាល់ដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top