ព័ត៌មានអន្តរជាតិ

សៀវភៅភាសាអង់គ្លេស «កម្រងសុន្ទរកថា អំពីការទូត របស់លោក Xi Jinping» ភាគទី១ ទី២ ត្រូវបានបោះពុម្ភផ្សាយ

សៀវភៅភាសាអង់គ្លេស «កម្រងសុន្ទរកថាអំពីការទូត របស់លោក Xi Jinping» ភាគទី១ ទី២ ដែលបកប្រែដោយវិទ្យាស្ថាន ស្រាវជ្រាវប្រវត្តិសាស្ត្រ និងឯកសារបក្សកុម្មុយនីស្តចិនបានបោះពុម្ភផ្សាយនាពេលថ្មីៗនេះ ។

សៀវភៅ«កម្រង សុន្ទរកថាអំពីការទូត របស់លោក Xi Jinping» ភាគទី១ ទី២ និពន្ធរៀបរៀង ដោយវិទ្យាស្ថានស្រាវជ្រាវ ប្រវត្តិសាស្ត្រនិង ឯកសារបក្សកុម្មុយនីស្តចិន បានប្រមូលផ្តុំនូវសុន្ទរកថា សំខាន់ៗចំនួន ១៣៦ អត្ថបទ របស់លោក Xi Jinping ដែលប្រកាសពីចន្លោះខែមីនា ឆ្នាំ ២០១៣ ដល់ខែវិច្ឆិកា ឆ្នាំ ២០២១ ។
ការបោះពុម្ភផ្សាយសៀវភៅ ជាភាសាអង់គ្លេសនេះ អាចជួយអ្នកអានជាតិ និងអន្តរជាតិ ស្វែងយល់យ៉ាងស៊ីជម្រៅនូវ ទស្សនៈការទូតរបស់លោក Xi Jinping នឹងយល់កាន់តែស៊ីជម្រៅ ចំពោះគំនិតអំពីការបង្កើត សហគមន៍រួមវាសនាមនុស្សជាតិ ផ្លែផ្កានៃការអនុវត្តការទូតលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី មាគ៌ារបស់ចិន អភិបាលកិច្ចរបស់ចិន ជាដើម ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top