ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ផ្តាច់ទំនាក់ទំនងទូត និងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ក្រោយព្យុងយ៉ាងទទួលស្គាល់ ឯករាជ្យរបស់សាធារណរដ្ឋ Donbass

បរទេស៖ ប្រទេសអ៊ុយក្រែនបាន ផ្តាច់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចទាំងអស់ ជាមួយប្រទេសកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ ឯករាជ្យភាពនៃសាធារណរដ្ឋ Donbass ទាំងពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា “យើងចាត់ទុកការសម្រេចចិត្តនេះថា ជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើឱ្យខូចដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន” ។

ក្រសួងបានបន្តថា “ការទទួលស្គាល់របស់របបកូរ៉េខាងជើងចំពោះ “កម្មវត្ថុ” នៃរបបការងាររបស់រុស្ស៊ីនៅក្នុងតំបន់ Donetsk និង Luhansk គឺទុកជាមោឃៈ នឹងមិនមានអំណាចផ្នែកច្បាប់ ហើយនឹងមិនផ្លាស់ប្តូរព្រំដែន ដែលទទួលស្គាល់ជា អន្តរជាតិរបស់អ៊ុយក្រែនទេ”។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនបានទទួលស្គាល់ជាផ្លូវការ នូវឯករាជ្យភាពនៃសាធារណរដ្ឋ Donetsk និង Lugansk ដែលបានផ្តាច់ខ្លួនចេញពី អ៊ុយក្រែនភ្លាមៗបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ នៅទីក្រុងគៀវ។ រុស្ស៊ីបានទទួលស្គាល់ឯករាជ្យរបស់ Donetsk និង Lugansk នៅចុងខែកុម្ភៈ ហើយស៊ីរីបានធ្វើតាមកាលពីខែមុន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top