ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ព្រមានប្រឆាំងនឹងផែនការ តាំងទីលំនៅថ្មីរបស់អ៊ីស្រាអែល បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោក បៃដិន 

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យបានព្រមានប្រឆាំងនឹងផែនការតាំងទីលំនៅថ្មីរបស់អ៊ីស្រាអែលបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់តំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គណៈកម្មាធិការរៀបចំផែនការ និងការសាងសង់របស់អ៊ីស្រាអែលនឹងកោះប្រជុំដើម្បីពិភាក្សាអំពីផែនការសាងសង់អង្គភាពតាំងទីលំនៅចំនួន ២០០០ ភាគអាគ្នេយ៍នៃទីក្រុងយេរ៉ូសាឡឹម នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។

ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្នែកមួយនៃផែនការត្រូវបានពន្យារពេលរហូតដល់បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក បៃដិន ដោយហៅវាថាជា “ការកេងប្រវ័ញ្ចរបស់អ៊ីស្រាអែល ដ៏អាក្រក់នៃដំណើរទស្សនកិច្ចនេះ ដើម្បីធ្វើឱ្យស៊ីជម្រៅ និងពង្រឹងការតាំងទីលំនៅ”។

សេចក្តីថ្លែងការណ៍បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងរដ្ឋបាលសហរដ្ឋអាមេរិក “ឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះបញ្ហានេះ ជាពិសេសចាប់តាំងពីប្រធានាធិបតីអាមេរិកលោក បៃដិន បានអំពាវនាវឱ្យបញ្ឈប់វិធានការឯកតោភាគី ដែលសំខាន់បំផុតនោះគឺការដោះស្រាយ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top