ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ចោទរុស្ស៊ីថា បានប្រព្រឹត្តខុស ចំពោះអ្នកទោសសង្រ្គាម ដោយទាមទារ សំណងថ្លៃព្យាបាល

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ថា ក្រសួងការបរទេស អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃចន្ទ ពីបទប្រព្រឹត្តិចំពោះអ្នកទោស សង្គ្រាមអ៊ុយក្រែន ដោយខុសច្បាប់ និងប្រើប្រាស់ពួកគេ សម្រាប់គោលបំណងនយោបាយ និងទាមទារឱ្យមានការព្យាបាល ប្រកបដោយមនុស្សធម៌ ចំពោះជនបរទេសដែលត្រូវបានចាប់ខ្លួន ដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែន ។

អ៊ុយក្រែន បានជំរុញឱ្យរុស្ស៊ីប្រកាន់ខ្ជាប់ យ៉ាងតឹងរ៉ឹងចំពោះបទប្បញ្ញត្តិ នៃច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងអនុសញ្ញា ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលកំណត់ស្តង់ដារច្បាប់ អន្តរជាតិសម្រាប់ការព្យាបាល មនុស្សធម៌ ។

ក្រសួងការបរទេស អ៊ុយក្រែន បានលើកឡើងថា “អ៊ុយក្រែនថ្កោលទោស ការប្រព្រឹត្តខុសច្បាប់លើអ្នកទោស សង្រ្គាមអ៊ុយក្រែន ដោយសហព័ន្ធរុស្ស៊ី ជាពិសេសការ ប្រើប្រាស់ពួកគេ សម្រាប់គោលបំណង នយោបាយផ្ទាល់ខ្លួន” ។

“យើងទាមទារពីភាគី រុស្ស៊ីឱ្យប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង នូវបទប្បញ្ញត្តិ នៃច្បាប់មនុស្សធម៌ អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងហ្សឺណែវ ទាក់ទងនឹងការព្យាបាល អ្នកទោសសង្គ្រាម ទាក់ទងនឹងទាហាន នៃកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន ដែលជាអ្នកទោសសង្គ្រាម” ។

អ៊ុយក្រែនបានឲ្យដឹងថា “ពលរដ្ឋបរទេស ទាំងអស់” ដែលកំពុងប្រយុទ្ធនៅលើទឹកដី អ៊ុយក្រែនសម្រាប់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានទទួលយកដោយស្ម័គ្រចិត្ត សម្រាប់ការបម្រើយោធា ក្រោមច្បាប់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top