ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិ អង់គ្លេសថា វិស័យការពារជាតិ ត្រូវការប្រាក់បន្ថែមទៀត ពីព្រោះការគំរាមកំហែង បានកើនឡើង

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Ben Wallace បាននិយាយកាលពីថ្ងៃពុធថា ជាមួយនឹងបេក្ខជន ទាំងពីរ សម្រាប់តំណែងជានាយករដ្ឋមន្ត្រី សន្យាថា នឹងដំឡើងការចំណាយ របស់កងទ័ពអង់គ្លេស ទំនងជានឹងកើនឡើង ។ លោកបាននិយាយថា យោធា “ត្រូវការប្រាក់បន្ថែមទៀត” ដោយលើកឡើង ពីប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wallace បានប្រាប់ Sky News ថា “ខ្ញុំគិតថា វិស័យការពារជាតិ ត្រូវការប្រាក់បន្ថែមទៀត ពីព្រោះការគំរាមកំហែងបានកើនឡើង ហើយខ្ញុំត្រូវបានដឹកនាំ ដោយគម្រាម កំហែងនោះ”។ បច្ចុប្បន្នចក្រភពអង់គ្លេស ចំណាយប្រហែល 2.3% នៃ GDP របស់ខ្លួនលើវិស័យការពារជាតិ ហើយ លោក Wallace ពីមុនបានបញ្ចុះបញ្ចូល នាយករដ្ឋមន្ត្រី Boris Johnson ឱ្យបង្កើនតួលេខនេះ ដោយអះអាងថា រុស្ស៊ីបង្ក “ការគំរាមកំហែងដោយផ្ទាល់ និងជាបន្ទាន់ ចំពោះអឺរ៉ុប” ។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកងទ័ពអង់គ្លេស ឆ្ពោះទៅរកយន្តហោះគ្មាន មនុស្សបើក និងសង្គ្រាមអេឡិចត្រូនិក គោលនយោបាយ របស់រដ្ឋាភិបាល បច្ចុប្បន្នគ្រោងនឹងទម្លាក់ចំនួន ទាហានពី ៨២ ០០០នាក់ មក ៧២ ៥០០នាក់នៅឆ្នាំ ២០២៥។ ទន្ទឹមនឹងនេះដែរ ការចំណាយលើវិស័យ ការពារជាតិ ត្រូវបានកំណត់ថា នឹងធ្លាក់ចុះក្រោម ២% នៃ GDP ក្នុងឆ្នាំ២០២៦ ដោយលោក Wallace បានប្រាប់ Sky ថា ការទម្លាក់នេះនឹង ឃើញចក្រភពអង់គ្លេស “ចេញពី [អ្នកចំណាយផ្នែក ការពារដ៏ធំបំផុត] ដំបូងគេ នៅអឺរ៉ុបដល់ទីប្រាំបី… ហើយបន្តធ្លាក់ចុះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top