ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានប្រើប្រាស់អាវុធនុយក្លេអ៊ែរ

បរទេស៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong un កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានថារដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង គឺបានត្រៀមខ្លួន រួចរាល់គ្រប់ពេលវេលាទាំងអស់ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹង ការគម្រាមកំហែងនានា។

យោងតាមការសេចក្តីថ្លែងការណ៍ របស់លោក Kim និងត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន KCN បានឲ្យដឹងទៀតដែរថា វាគឺជាសេចក្តីថ្លែងក្នុងឱកាស នៃខួបអនុស្សាវរីយ លើកទី៦៩ នៃការបញ្ចប់ទៅ នៃបទឈប់បាញ់គ្នា ឆ្នាំ១៩៥០-១៩៥៣ ហើយក្នុងនោះលោក Kim ក៏បានចោទប្រកាន់កូរ៉េខាងត្បូងទៀតដែរថា បានធ្វើអត្តឃាតខ្លួនឯង ដើម្បីប្រឆាំងជាមួយនឹងកូរ៉េខាងជើង តាមរយៈការចូលរួម និងបង្កើនទំនាក់ទំនង យ៉ាងស៊ីជម្រៅ ជាមួយនឹងចក្រព័ត្តនិយមអាមេរិក។

លោក Kim បានប្រកាសបែបនេះថា៖ នៅពេលនេះអាវុធរបស់យើង គឺបានត្រៀមរួចរាល់១០០ភាគរយ ក្នុងការដោះស្រាយនូវវិបត្តិនានា ហើយកងកម្លាំងរបស់យើងគ្រប់គ្នា ក៏បានត្រៀមរៀបចំរួចជាស្រេចផងដែរ ក្នុងការប្រយុទ្ធណាមួយ ដើម្បីបេសកកម្មរបស់ជាតិ។

ក្នុងគ្រានោះផងដែរលោក Kim ក៏បានចោទប្រកាន់រដ្ឋាភិបាលវ៉ាស៊ិនតោន និងរដ្ឋាភិបាលសេអ៊ូលផងដែរ អំពីផែនការក្នុងការរៀបចំទីតាំង សម្រាប់បាញ់មីស៊ីល បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top