ព័ត៌មានអន្តរជាតិ

Update: លោកស្រី Nancy Pelosi ចាកចេញពី កោះតៃវ៉ាន់ ហើយ!

Update: ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានចាកចេញពីកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃពុធ ដោយបញ្ចប់ដំណើរទស្សនកិច្ច ដ៏ចម្រូងចម្រាសមួយ ដែលទីក្រុងប៉េកាំង បានឆ្លើយតបជាមួយនឹងការគំរាមកំហែង និងសមយុទ្ធយោធា។ នេះបើតាមAFP នៅមុននេះបន្តិច។

សមាជិកសភាវ័យ ៨២ ឆ្នាំរូបនេះ បានគ្រវីដៃ ទៅកាន់ឥស្សរជន ដែលកំពុងរង់ចាំ នៅអាកាសយានដ្ឋាន Songshan នៃទីក្រុងតៃប៉ិ មុនពេលឡើងយន្តហោះយោធាអាមេរិក ដែលបានហោះឡើងនៅម៉ោង ៦ ល្ងាច ម៉ោងនៅកោះតៃវ៉ាន់។

ប្រែសម្រួលដោយ៖ សយ​ សុភា

To Top