ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្របានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលទៅលើ តំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ក្រសួង លោក Nasser Kanaani បានហៅប្រតិបត្តិការរបស់ អ៊ីស្រាអែលថាជា “ការវាយប្រហារយ៉ាងព្រៃផ្សៃ” ដែលបណ្តាលឱ្យមានការសម្លាប់ “មេបញ្ជាការប្រឆាំង” និងប្រជាជនប៉ាឡេស្ទីន ដែលគ្មានទីពឹង។

អ្នកនាំពាក្យបានលើកឡើងថា ការទទួលខុសត្រូវនៃឧក្រិដ្ឋកម្ម និងផលវិបាកនៃការឈ្លានពាន គឺស្ថិតនៅលើអ៊ីស្រាអែល ដោយបន្ថែមថា វាជាសិទ្ធិស្របច្បាប់របស់ ប្រទេសប៉ាឡេស្ទីន និងក្រុមតស៊ូដើម្បីធ្វើសកម្មភាព និងការពារខ្លួនប្រឆាំងនឹង “អំពើភេរវកម្ម” នេះ។

ផ្ទាំងពាណិជ្ជកម្ម

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១០នាក់បានស្លាប់ និង ៥៥នាក់ រងរបួសកាលពីថ្ងៃសុក្រ នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ដែលជាអង្គការអ៊ីស្លាមសកម្ម នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top