លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា សុខភាពល្អ របស់ប្រជាជន ជាខ្លឹមសារសំខាន់ នៃការកសាងសង្គម ដែលមានជីវភាព ធូរធាបង្គួរដោយគ្រប់ជ្រុងជ្រោយ និង ជាមូលដ្ឋានសំខាន់សម្រាប់មនុស្សម្នាក់ៗ ដើម្បីសម្រេចបាននូវ ជីវភាពសុភមង្គល។ បន្ទាប់ពីសមាជបក្ស កុម្មុយនីស្ដចិនលើកទី១៨មក ប្រជាជនចិនចូលរួមហាត់កីឡា កាន់តែច្រើនឡើងៗ របៀបរស់នៅ របស់ជនជាតិចិនកាន់ តែមានសុខុមាលភាព កាន់តែសប្បាយរីករាយ។

គិតត្រឹមចុងឆ្នាំ២០២១ ចំនួនមនុស្សប្រជាជនចិន ដែលចូលរួមហាត់ប្រាណ ជាញឹកញាប់បានឡើងដល់៣៧.២% ។
គឹតត្រឹមឆ្នាំ២០២១ ទំហំទីធ្លាកីឡាដ្ឋានទូទាំងប្រទេសចិនគឺ៣៤១១ លានម៉ែត្រការ៉េ ទំហំកីឡាដ្ឋានសម្រាប់មនុស្សម្នាក់ៗគឺ ២,៤១ ម៉ែត្រការ៉េ។

*ការប្រកួតកីឡាទូទាំងប្រទេសចិន បានរៀបចំការប្រកួតសាធារណៈ ដើម្បីឱ្យមនុស្សកាន់តែច្រើន ចូលរួមហាត់កីឡា។ ក្នុងការប្រកួតកីឡា ទូទាំងប្រទេសចិនលើកទី១៤ វិញ្ញាសាសម្តែងនិង ប្រកួតសមា្រប់មហាជនចំនួន៤ បានទាក់ទាញមនុស្ស ជាង៦៨០០នាក់មកពីខេត្ត-ក្រុង-តំបន់ចំនួន៧៦៦ក្រុមមកចូលរួម ។

*ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមអ្នកធ្វើការវិស័យកីឡានៅមូលដ្ឋាន របស់ចិនកាន់តែច្រើនឡើងៗ ដើម្បីផ្សព្វផ្សាយទូទៅ នូវទស្សនៈគំនិតនិងមធ្យោបាយ ហាត់កីឡា តាមបែបវិទ្យាសាស្ត្រ ។ គិតត្រឹមចុងឆ្នាំ២០២១ អ្នកដែលទទួលបានវិញ្ញាបនបត្រ បញ្ជាក់ជំនាញធ្វើការណែនាំកីឡា ក្នុងសង្គម មានលើសពី២៧ សែននាក់។

*ក្រសួងអប់រំចិន បានចាប់ផ្តើមកសាងសាលាកីឡា លក្ខណៈពិសេសក្នុងប្រទេសពីឆ្នាំ២០១៥ ដែលបានដើរតួនាទីសកម្ម ក្នុងការលើកកម្ពស់សុខភាព កូនសិស្ស។ ក្នុងនោះអត្រាសុខភាពរាងកាយល្អ របស់សិស្សនៅសាលាកីឡាបាល់ទាត់គឺ ២៩,២%។

*ចាប់ពីប៉េកាំង ក្លាយជាម្ចាស់ផ្ទះ នៃកីឡាអូឡាំពិករដូវរងារ ហូតដល់ខែតុលាឆ្នាំ២០២១ ចំនួនមនុស្ស ដែលចូលរួមលេង កីឡាព្រិលទឹកកក របស់ចិនបានកើនដល់ ៣៤៦ លាននាក់ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

