ព័ត៌មានអន្តរជាតិ

តើគោលនយោបាយ សហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់ ជះឥទ្ធិពលយ៉ាងដូចម្តេច ដល់ទំនាក់ទំនង សហរដ្ឋអាមេរិក-ចិន?

ជាការពិតណាស់, រដ្ឋការលោក Joe Biden បានគណនាដឹងជាមុនហើយថា សកម្មភាពមិនធម្មតាណាមួយទៅលើកោះតៃវ៉ាន់ ទំនងជាប៉ះពាល់ដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង។ គេអាចនិយាយបានថា សហរដ្ឋអាមេរិក អាចអភិវឌ្ឍទំនាក់ទំនងជាមួយកោះតៃវ៉ាន់បន្ថែមទៀត ក៏ប៉ុន្តែ ដែនកំណត់ អាចត្រូវកម្រិតដោយវិធានការណ៏ឆ្លើយតបណាមួយរបស់ទីក្រុងប៉េកាំង។

ទី១. ដូចដែលអ្នកប្រាជ្ញJohn Locke បានសរសេរថា «ចៅក្រម ដែលកាត់សេចក្តី ដោយមិនបានអោយខ្លួនឯងដឹងដល់កម្រិតខ្ពស់បំផុតថា ជាអ្នកមានសមត្ថភាពទេ ចៅក្រមនោះមិនអាចដោះលែងខ្លួនឯងដោយកំហុស ចេញពីការកាត់សេចក្តីមិនត្រឹមត្រូវបានទេ»។ ប្រសិនបើទាំងនេះ កោះតៃវ៉ាន់ជារឿងប្រថុយប្រថាន នោះសហរដ្ឋអាមេរិក គ្មានពេលវេលា មកកាត់សេចក្តីដោយខុសឆ្គង រវាងចិន និងកោះតៃវ៉ាន់ទេ។

ទី២. ពិនិត្យមើលទំនាក់ទំនងអាមេរិក-ចិន, អាមេរិក-តៃវ៉ាន់, តើវាប៉ះពាល់ យ៉ាងដូចម្តេចចំពោះគោលបំណងគោលនយោបាយដទៃទៀតរបស់សហរដ្ឋអាមេរិក? ទីក្រុងវ៉ាស៉ីនតោន អាចប្រើប្រាស់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំង លើបញ្ហាធំៗ ទាក់ទងនឹងផលប្រយោជន៏យុទ្ធសាស្រ្តសំខាន់ៗរបស់សហរដ្ឋអាមេរិក។ ក្នុងនោះ រដ្ឋការលោក Biden នឹងចូលរួមសារជាថ្មី ក្នុង «កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីបម្រែបម្រួលអាកាសធាតុ» ដែលប្រទេសចិន ជាអ្នកពាក់ព័ន្ធធំបំផុតមួយ និងក៏ជាសមាជិកសំខាន់មួយផងដែរ។ បញ្ហាបម្រែបម្រួលអាកាសធាតុ គួរតែជាអាទិភាពក្រុមការងាររបស់លោក Joe Biden បើទោះជា ប្រជាជនតៃវ៉ាន់ជាច្រើន បង្ហាញការព្រួយបារម្ភថា សហរដ្ឋអាមេរិក នឹងធ្វើពលិកម្មតម្លៃកោះតៃវ៉ាន់ ដើម្បីធ្វើអោយរីកចម្រើនលើគម្រោងបម្រែបម្រួលអាកាសធាតុ ជាមួយទីក្រុងប៉េកាំង ក៏ដោយ។ ដូចគ្នានេះដែរ វាជាកិច្ចការជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងប៉េកាំង លើការស្រាវជ្រាវវ៉ាក់សាំង និងមេរោគ, កម្មវិធីមីស៉ីល និងកម្មវិធីផលិតអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងការរារាំងមិនអោយប្រទេសអ៉ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដើម។

ក្រៅពីនេះ ក៏មានដែរលំដាប់លំដោយនៃបញ្ហារវាងសហរដ្ឋអាមេរិក និងចិន ដូចជា វិវាទពាណិជ្ជកម្មអន្តរជាតិ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាមេរិក។ បញ្ហាធំៗ ដែលជាផលប្រយោជន៏សក្តានុពលទៅវិញទៅមក នឹងកាន់តែវិវត្តធ្ងន់ធ្ងរថែមទៀត ប្រសិនបើចិន និងសហរដ្ឋអាមេរិក នៅតែតឹងសរសៃកដាក់គ្នាអំពីកោះតៃវ៉ាន់។

ការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយរបស់អាមេរិក, វាមានសារៈសំខាន់ណាស់ ក្នុងការរំលឹកឡើងវិញនូវការសម្តែងចេញយ៉ាងច្បាស់ៗអំពីការសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំតើគោលនយោបាយសហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់ ជះឥទ្ធិពលយ៉ាងដូចម្តេចដល់ទំនាក់ទំនង សហរដ្ឋអាមេរិក-ចិន?

ជាការពិតណាស់, រដ្ឋការលោក Joe Biden បានគណនាដឹងជាមុនហើយថា សកម្មភាពមិនធម្មតាណាមួយទៅលើកោះតៃវ៉ាន់ ទំនងជាប៉ះពាល់ដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង។ គេអាចនិយាយបានថា សហរដ្ឋអាមេរិក អាចអភិវឌ្ឍទំនាក់ទំនងជាមួយកោះតៃវ៉ាន់បន្ថែមទៀត ក៏ប៉ុន្តែ ដែនកំណត់ អាចត្រូវកម្រិតដោយវិធានការណ៏ឆ្លើយតបណាមួយរបស់ទីក្រុងប៉េកាំង។

ទី១. ដូចដែលអ្នកប្រាជ្ញJohn Locke បានសរសេរថា «ចៅក្រម ដែលកាត់សេចក្តី ដោយមិនបានអោយខ្លួនឯងដឹងដល់កម្រិតខ្ពស់បំផុតថា ជាអ្នកមានសមត្ថភាពទេ ចៅក្រមនោះមិនអាចដោះលែងខ្លួនឯងដោយកំហុស ចេញពីការកាត់សេចក្តីមិនត្រឹមត្រូវបានទេ»។ ប្រសិនបើទាំងនេះ កោះតៃវ៉ាន់ជារឿងប្រថុយប្រថាន នោះសហរដ្ឋអាមេរិក គ្មានពេលវេលា មកកាត់សេចក្តីដោយខុសឆ្គង រវាងចិន និងកោះតៃវ៉ាន់ទេ។

ទី២. ពិនិត្យមើលទំនាក់ទំនងអាមេរិក-ចិន, អាមេរិក-តៃវ៉ាន់, តើវាប៉ះពាល់ យ៉ាងដូចម្តេចចំពោះគោលបំណងគោលនយោបាយដទៃទៀតរបស់សហរដ្ឋអាមេរិក? ទីក្រុងវ៉ាស៉ីនតោន អាចប្រើប្រាស់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំង លើបញ្ហាធំៗ ទាក់ទងនឹងផលប្រយោជន៏យុទ្ធសាស្រ្តសំខាន់ៗរបស់សហរដ្ឋអាមេរិក។ ក្នុងនោះ រដ្ឋការលោក Biden នឹងចូលរួមសារជាថ្មី ក្នុង «កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីបម្រែបម្រួលអាកាសធាតុ» ដែលប្រទេសចិន ជាអ្នកពាក់ព័ន្ធធំបំផុតមួយ និងក៏ជាសមាជិកសំខាន់មួយផងដែរ។ បញ្ហាបម្រែបម្រួលអាកាសធាតុ គួរតែជាអាទិភាពក្រុមការងាររបស់លោក Joe Biden បើទោះជា ប្រជាជនតៃវ៉ាន់ជាច្រើន បង្ហាញការព្រួយបារម្ភថា សហរដ្ឋអាមេរិក នឹងធ្វើពលិកម្មតម្លៃកោះតៃវ៉ាន់ ដើម្បីធ្វើអោយរីកចម្រើនលើគម្រោងបម្រែបម្រួលអាកាសធាតុ ជាមួយទីក្រុងប៉េកាំង ក៏ដោយ។ ដូចគ្នានេះដែរ វាជាកិច្ចការជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងប៉េកាំង លើការស្រាវជ្រាវវ៉ាក់សាំង និងមេរោគ, កម្មវិធីមីស៉ីល និងកម្មវិធីផលិតអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងការរារាំងមិនអោយប្រទេសអ៉ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដើម។

ក្រៅពីនេះ ក៏មានដែរលំដាប់លំដោយនៃបញ្ហារវាងសហរដ្ឋអាមេរិក និងចិន ដូចជា វិវាទពាណិជ្ជកម្មអន្តរជាតិ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាមេរិក។ បញ្ហាធំៗ ដែលជាផលប្រយោជន៏សក្តានុពលទៅវិញទៅមក នឹងកាន់តែវិវត្តធ្ងន់ធ្ងរថែមទៀត ប្រសិនបើចិន និងសហរដ្ឋអាមេរិក នៅតែតឹងសរសៃកដាក់គ្នាអំពីកោះតៃវ៉ាន់។

ការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយរបស់អាមេរិក, វាមានសារៈសំខាន់ណាស់ ក្នុងការរំលឹកឡើងវិញនូវការសម្តែងចេញយ៉ាងច្បាស់ៗអំពីការសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នៅក្នុងសេចក្តីថ្លែងការណ៏ Shanghai ឆ្នាំ 1972 ដែលបានធ្វើឱ្យច្រកសមុទ្រតៃវ៉ាន់ ស្គាល់ស្ថិរភាពអស់រយៈពេលកន្លះសតវត្សកន្លងមកនេះ។ ក្នុងសេចក្តីថ្លែងការណ៏ Shanghai ឆ្នាំ 1972, សហរដ្ឋអាមេរិក បានបញ្ជាក់ជាផ្លូវការថា “សហរដ្ឋអាមេរិកទទួលស្គាល់ប្រទេសចិនតែមួយ ហើយកោះតៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន»។ (នៅមានត)

ដោយ Dr. Bushង នៅក្នុងសេចក្តីថ្លែងការណ៏ Shanghai ឆ្នាំ 1972 ដែលបានធ្វើឱ្យច្រកសមុទ្រតៃវ៉ាន់ ស្គាល់ស្ថិរភាពអស់រយៈពេលកន្លះសតវត្សកន្លងមកនេះ។ ក្នុងសេចក្តីថ្លែងការណ៏ Shanghai ឆ្នាំ 1972, សហរដ្ឋអាមេរិក បានបញ្ជាក់ជាផ្លូវការថា “សហរដ្ឋអាមេរិកទទួលស្គាល់ប្រទេសចិនតែមួយ ហើយកោះតៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន»។ (នៅមានត)

ដោយ Dr. Bush

To Top