ព័ត៌មានអន្តរជាតិ

ចិន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាព នៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia

ប៉េកាំង៖ លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចិនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការបាញ់ផ្លោងនាពេលថ្មីៗនេះ ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។

លោកបានប្រាប់សន្និសីទសង្ខេប របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “យើងអំពាវនាវ ឱ្យភាគីពាក់ព័ន្ធ អនុវត្តការអត់ធ្មត់ ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន បដិសេធរាល់សកម្មភាព ដែលអាចប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ ហើយកុំព្យាយាមកាត់បន្ថយ លទ្ធភាពនៃគ្រោះថ្នាក់” ។

លោក Zhang បានធ្វើជាប្រធានកិច្ចប្រជុំ កាលពីថ្ងៃព្រហស្បតិ៍ ស្តីពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែសីហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្លែងក្នុងសមត្ថភាពជាតិ ប្រេសិតរូបនេះបាននិយាយថា ការបាញ់ផ្លោងមិនបង្កការគំរាមកំហែងភ្លាមៗ ដល់សុវត្ថិភាពនុយក្លេអ៊ែរនោះទេ ហើយកម្រិតវិទ្យុសកម្មនៅតែធម្មតា ដោយដកស្រង់ព័ត៌មាន ដែលទទួលបានដោយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ពីនិយតករនុយក្លេអ៊ែរ របស់ប្រទេសអ៊ុយក្រែន។

លោកបានលើកឡើងថា “ទោះជាយ៉ាងណាក៏ដោយ ការបាញ់ផ្លោងបានបណ្តាលឱ្យខូចខាត ដល់បូរណភាពរាងកាយ របស់រោងចក្រ ប្រព័ន្ធសុវត្ថិភាព និងសុវត្ថិភាពរបស់វា ការផ្គត់ផ្គង់ថាមពល និងសុវត្ថិភាពបុគ្គលិក ដែលនេះជាសំឡេងរោទិ៍នុយក្លេអ៊ែរ ដល់សហគមន៍អន្តរជាតិ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top