បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមគណប្រតិភូនៃរដ្ឋសភាជាតិអាមេរិក ដឹកនាំដោយសមាជិកសភាព នៃបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Massachusetts លោក Ed Markey បានធ្វើដំណើរមកដល់ទឹកដី នៃកោះតៃវ៉ាន់ហើយ។
ប្រភពដដែលបានបញ្ជាក់ដែរថា ដំណើរទសន្សកិច្ចរយៈពេល២ថ្ងៃនឹង ត្រូវបានធ្វើឡើងនៅលើដែនកោះមួយនេះ ទាំងដែលមិនបានធ្វើការប្រកាស ជាផ្លូវការជាមុនឡើយ និងក៏បានក្លាយទៅជាដំណើរទស្សនកិច្ច នៃក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក លើកទី២ហើយដែរ សម្រាប់ខែសីហានេះ។
ក្រុមគណប្រតិភូដែលមានគ្នា៥នាក់ នឹងបំពេញទស្សនកិច្ចលើកោះតៃវ៉ាន់ ក្នុងគោលបំណងដើម្បីបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តសម្រាប់កិច្ចការងារ ថែរក្សាស្ថេរភាពនិងសន្តិភាព នៅលើឈូងសមុទ្រនៃកោះតៃវ៉ាន់ផងដែរ នេះបើយោងតាមអ្នកនាំពាក្យ របស់លោក Markey បានបញ្ជាក់បន្ថែម។
គណប្រតិភូអាមេរិកទាំង៥រូប នឹងត្រូវជួបពិភាក្សាដោយផ្ទាល់ ជាមួយនឹងប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing wen ព្រមទាំងរដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ Joseph Wu ព្រមទាំងបន្តជួបពិភាក្សាថ្នាក់កំពូល ជាមួយនឹងមន្ត្រីជានខ្ពស់ និងសមាជិកសភាជាច្រើនផ្សេងដែរ៕ ប្រែសម្រួល៖ស៊ុនលី