តៃប៉ិ ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រាប់គណៈប្រតិភូសភាអាមេរិក ដែលកំពុងធ្វើទស្សនកិច្ច នៅថ្ងៃចន្ទនេះថា កោះនេះនឹងធ្វើការជាមួយ ទីក្រុងវ៉ាស៊ីនតោន លើបញ្ហាសន្តិសុខ និងខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងតំបន់ ដែលមានរយៈពេលតិច ជាងពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ដែលបានមើលឃើញសម្ពាធយោធា ដែលមិនធ្លាប់មានពីមុន មកពីទីក្រុងប៉េកាំង។
ក្រុមនេះគឺជាគណៈប្រតិភូ ជាន់ខ្ពស់សភាអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ចាប់តាំងពីលោកស្រី Pelosi បានធ្វើដំណើរទៅកាន់កោះនេះ កាលពីថ្ងៃទី០២ ខែសីហា សម្រាប់ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ ដែលមិនមានការប្រកាស ដែលបានធ្វើឱ្យ ទីក្រុងប៉េកាំង ខឹងយ៉ាងខ្លាំង និងបានមើលឃើញ ពីសម្ពាធយោធា ដែលមិនធ្លាប់មានពីមុនមកពីទីក្រុងប៉េកាំង ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The South China Morning Post បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំបិទទ្វារ ជាមួយគណៈប្រតិភូសភាទ្វេភាគីអាមេរិកចំនួន៥ ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា ប្រជាធិបតេយ្យលោក Ed Markey នៅថ្ងៃច័ន្ទនេះ។
លោកស្រី Tsai បានថ្លែងអំណរគុណដល់សមាជិកសភា សម្រាប់ដំណើរទស្សនកិច្ចរបស់ពួកគេ ដោយមើលឃើញថា វាជាសញ្ញាប្រាកដ នៃការគាំទ្រដ៏រឹងមាំពី សហរដ្ឋអាមេរិកចំពោះមុខ។ យោងតាមប្រភពជិតស្និទ្ធនឹង ការិយាល័យលោកស្រី Tsai បានឱ្យដឹងថា មានការគំរាមកំហែងកាន់តែខ្លាំង ឡើងពីទីក្រុងប៉េកាំង ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
