ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសរុស្ស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកកំពុងផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ដើម្បីការពារអ៊ុយក្រែន

បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ការអះអាងរបស់មន្ត្រីអ៊ុយក្រែន និងអតីតបុគ្គលិកស្ថានទូតអាមេរិក អំពីទីក្រុងមូស្គូបានទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ដើម្បី “លួច” អគ្គិសនីរបស់ប្រទេសអ៊ុយក្រែន ដែលចេញផ្សាយដោយកាសែត Wall Street Journal (WSJ) គឺមិនសមហេតុផលនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត WSJ បានផ្សាយកាលពីថ្ងៃអាទិត្យដោយលើកឡើងប្រភពពី “មេដឹកនាំអ៊ុយក្រែន អ្នកជំនាញថាមពលនុយក្លេអ៊ែរអន្តរជាតិ និងបុគ្គលិករបស់រោងចក្រ”ថា ការវាយប្រហារដោយកាំភ្លើងធំនាពេលថ្មីៗនេះលើរោងចក្រនុយក្លេអ៊ែរ Zaporozhye ដែលទីក្រុងម៉ូស្គូគ្រប់គ្រង គឺជា “ជំហានចេតនាក្នុងគោលដៅកាន់តែទូលំទូលាយរបស់រុស្ស៊ី៖ ការលួចថាមពល [Zaporozhye] ដោយផ្តាច់ទំនាក់ទំនងរបស់ខ្លួនទៅនឹងទឹកដីដែលនៅសេសសល់របស់អ៊ុយក្រែន” ។

អ្នកដែលត្រូវបានដកស្រង់នៅក្នុងកំណត់ត្រានោះរួមមានលោក Mikhail Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky និងអតីត “ប្រធានថាមពលនៅស្ថានទូតអាមេរិក” នៅ Kiiv, Suriya Jayanti ។ កាសែតក៏បានអះអាងថា បាននិយាយជាមួយនឹង “កម្មកររោងចក្រ សមាជិកគ្រួសារ និងសហការីដែលបានភៀសខ្លួនទៅកន្លែងសុវត្ថិភាព” ដែលមានន័យថា ទឹកដីកាន់កាប់ដោយអ៊ុយក្រែន។

អតីតប្រធានថាមពលនៅស្ថានទូតអាមេរិកបានអះអាងថា រុស្ស៊ីចង់ផ្តាច់ថាលពលរោងចក្រ Zaporozhye ពីបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន ដើម្បីធ្វើអស្ថិរភាពទីផ្សារថាមពលពិភពលោក ប៉ុន្តែក៏ទុកទីក្រុងគៀវ ឱ្យពឹងផ្អែកលើសហភាពអឺរ៉ុប ដែលតម្លៃអគ្គិសនីកំពុងឡើងខ្ពស់៕ប្រែសម្រួលៈ ណៃ តុលា

To Top