ព័ត៌មានអន្តរជាតិ

ជំនួយហិរញ្ញវត្ថុ របស់អង់គ្លេស ឲ្យអ៊ុយក្រែន នឹងអស់ពីស្តុក ត្រឹមចុងឆ្នាំនេះ

បរទេស៖ យោងប្រភពពីក្រសួងការពារជាតិ អង់គ្លេស ដែលបានបញ្ជាក់ប្រាប់ អ្នកក្រុមសារព័ត៌មាន និងត្រូវបានយកមកចេញផ្សាយ ដោយ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងឡុង នៅពេលនេះគឺកាន់តែខិតមកជិត នឹងចំនួនកញ្ចប់ថិវកា ចុងក្រោយ ហើយដើម្បីយកទៅជួយឲ្យ អ៊ុយក្រែន។

ប្រភពដដែលបានអះអាងទៀតថា កញ្ចប់ថវិកាជំនួយ នឹងអស់ពីស្តុក នៅត្រឹមដំណាច់ឆ្នាំនេះ ខណៈដែលជំនួយកន្លងមក ដែលបានជួយទៅដល់អ៊ុយក្រែន មានប្រមាណជា ២,៧ពាន់លានដុល្លារ រួចទៅហើយ
ប៉ុន្តែនឹងត្រូវរងចាំមើល រហូតដល់មេដឹកនាំអង់គ្លេសថ្មី នឹងឡើងមកកាន់តំណែង បន្តទៀតជាមុនសិន។

គួរឲ្យដឹងដែរថា លោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson បានធ្វើដំណើរទៅបំពេញទស្សនកិច្ច សាជាថ្មី នៅប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍ ហើយក៏ជាពេលដែលលោកបាន ប្រកាសផ្តល់កញ្ចប់
ថវិកាចុងក្រោយមួយមានតម្លៃ ប្រមាណជា ៦៣លានដុល្លារ ពីលើកញ្ចប់ថវិកា ដែលអង់គ្លេស បានផ្តល់ឲ្យ២,៧ពាន់លានដុល្លារកន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

To Top